ពិធីមង្គលការសោះ ស្មានតែបុណ្យសព ព្រោះតែកូនកំលោះដេកក្នុងមឈូស ឱ្យគេសែងចូលពិធី

0
15

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីមង្គលការ គឺជាពិធីមួយសំខាន់សម្រាប់ជីវិត ដែលគូស្នេហ៍បានរៀបចំតុបតែងពិធីឡើងឱ្យត្រូវតាមចំណង់ចំណូលចិត្តរបស់ខ្លួន ប៉ុន្តែនាសម័យឥឡូវនេះ គូស្នេហ៍មួយ​ចំនួន ក៏បានចេះរកនឹកឃើញធ្វើរឿងរ៉ាវប្លែកៗ ដើម្បីធ្វើឱ្យបរិយាកាសពិធីរបស់ខ្លួនកាន់តែគួរឱ្យចងចាំផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ពិធីមង្គលការមួយនេះ ដែលមិនត្រឹមតែធ្វើឱ្យមានការភ្ញាក់ផ្អើលនោះទេ តែក៏ធ្វើឱ្យមានផ្ទុះការជជែកវែកញែកទៀតផង។ ក្នុងនោះ វីដេអូរបស់ពិធីមង្គលការមួយនេះ ត្រូវបានគេចូលទស្សនា និងចែកចាយពេញបណ្តាញសង្គម Tiktok ដោយពិធីមួយនេះ បានរៀបចំឡើងយ៉ាងសាមញ្ញ នៅក្នុងសួនមួយកន្លែង ដែលមានវត្តមានរបស់មនុស្សម្នាយ៉ាងអ៊ូអរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចម្លែកនោះគឺ នៅក្នុងកម្មវិធី គេឃើញមានមនុស្សបួនប្រាំនាក់ នាំគ្នាសែងមឈូសមួយចូលមកក្នុងពិធី ហើយខណៈមកដល់ គេក៏បានទម្លាក់មឈូសចុះ ស្រាប់តែចេញវត្តមានរបស់កូនកំលោះពីក្នុងមឈូសនោះមក តែម្តង។ យ៉ាងណាមិញ សកម្មភាពមួយនេះ បានធ្វើឱ្យមហាជនភ្ញៀវអ្នកចូលរួមដទៃទៀតភ្ញាក់ផ្អើលមិនស្ទើរឡើយ ព្រោះមិនដែលឃើញឡើយនូវពិធីមង្គលការ ដែលលេងសុទ្ធតែយកមឈូសមកហែរកូនកំលោះបែបនេះនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ក្រោយពីវីដេអូមួយនេះ ត្រូវបានគេចែកចាយ មហាជននៅតាមបណ្តាញសង្គមជាច្រើន ក៏​បាននាំគ្នាបញ្ចេញមតិរិះគន់ផងដែរ ថានេះជារឿងអពមង្គល ដែលមិនគួរធ្វើនៅក្នុងពិធីមង្គលការឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកូនកំលោះ ក៏បានចេញមុខមកតបវិញថា មូលហេតុដែលធ្វើបែបនេះ ព្រោះតែកាលពីអតីត ខ្លួនគឺជាមនុស្សមិនល្អនោះទេ ទើបនឹកឃើញដេកក្នុងមឈូសឱ្យគេហែរមកចូលពិធីមង្គលការ ព្រោះចង់បានន័យថា អតីតកាលរបស់ខ្លួនបានស្លាប់បាត់ហើយ។ ​ចុងក្រោយ កូនកំលោះរូបនោះ បានឱ្យដឹងទៀតថា ខ្លួនទទួលស្គាល់ថាទង្វើនេះមិនសូវល្អ តែយ៉ាងណាក៏ដោយខ្លួនមិនខ្វល់ពីសម្តីអ្នកដទៃនោះទេ ព្រោះសព្វថ្ងៃនេះ ខ្លួននិងភរិយាជាគូស្នេហ៍មានក្តីសុខ និងស្រឡាញ់គ្នាខ្លាំងណាស់៕