សួស វីហ្សា បារម្ហខ្លាំង ក្រោយបំពង់សំឡេងមិនទាន់ជាដូចដើម(មានវីដេអូ)

0
39

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកគាំទ្រតារាចម្រៀងស្រី សួស វីហ្សា មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភពីនាងយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានធ្វើការឡាយវីដេអូជូនដំណឹងដល់មហាជនអ្នកគាំទ្រឱ្យដឹងថា អ្នកនាងមានបញ្ហាសុខភាពបំពង់កធ្ងន់ធ្ងរ ដែលត្រូវផ្អាកនិយាយខ្លាំង ជាពិសេសឡាយលក់អនឡាញ និង ច្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សួស វីហ្សា បានរៀបរាប់បង្ហាញអារម្មណ៍ស្ទើរទទួលយកពុំបាន ដោយសារតែកន្លងមកនាងរស់នៅជាមួយនឹងសំឡេង មានបានក៏ដោយសារតែសំឡេង ប៉ុន្តែបែរជាមានបញ្ហាខូចបំពង់សំឡេងធ្ងន់ធ្ងរ។ លើសពីនោះ អ្នកនាងក៏បានទៅពិនិត្យបំពង់-ក គ្រូពេទ្យបានឱ្យដឹងថា បញ្ហាសុខភាពបំពង់ករបស់នាង កើតឡើងដោយសារតែប្រើប្រាស់សំឡេងលើសលប់ហួសហេតុពេក រហូតខូចបំពង់សំឡេង ដែលត្រូវគ្រូពេទ្យណែនាំឱ្យផ្អាកនិយាយខ្លាំង និង ច្រៀងជាបន្ទាន់ ដើម្បីថែសុខភាពបំពង់កនេះ ប្រហែលរយៈពេល ២ ខែផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីប្រាប់ពីដំណឹងសុខភាពខាងលើបានមួយរយៈ មហាជនអ្នកគាំទ្រក៏ហាក់មានសប្បាយចិត្តវិញ ក្រោយពីឃើញអ្នកនាង បានធ្វើការឡាយលក់ ដោយប្រើសំឡេងជាបន្តបន្ទាប់ដូចដើម ដោយមើលទៅបំពង់ករបស់អ្នកនាងហាក់ធូរស្រាលឡើងវិញហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ អ្នកនាង សួស វីហ្សា បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួនពីបញ្ហាបំពង់ក ជាថ្មី ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ហាក់កាន់តែព្រួយបារម្ភដល់រូបនាង ក៏ព្រោះតែស្ថានភាពពេលនេះមិនល្អ ហើយអ្នកនាងត្រូវឡើងទៅប្រទេសថៃដើម្បីពនិត្យបំពង់ក នៅថ្ងៃស្អែកនេះ។

អ្នកនាង សួស វីហ្សា បានឱ្យដឹងថា៖ «ទុកជារឿងលេងសើច គិតថាមិនអីៗ តែមកទល់ពេលនេះបំពង់សំឡេងខ្ញុំមានបញ្ហាជិតមួយឆ្នាំហើយ មិនទាន់ជាដូចដើម ១០០% វិញទេ! ស្អែកត្រូវហោះទៅថៃជួបពេទ្យទៀតហើយ សុំពាក្យជូនពរផងបានទេ?»។

ក្នុងនោះ តារាស្រីរូបនេះ ក៏ទម្លាយឱ្យបានដឹងបន្ថែមផងដែរថា៖ សំឡេងរបស់នាង អាចច្រៀងបានវិញគ្រាន់បេីជាងមុន គ្រាន់តែនៅរាងស្អក និង នាងជឿជាក់ថា វានឹងបានដូចដេីមនាពេលដ៏ខ្លីខាងមុខ៕

(Visited 7 times, 1 visits today)