តារាល្បីៗជាច្រើនបានបង្ហាញការសោកស្ដាយ ក្រោយទទួលដំណឹងមរណភាពតារាកំប្លែង ខាត់ ចំរើន
នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ដំណឹងសោកស្ដាយមួយបានកើតឡើងក្នុងពិភពសិល្បៈ ក្រោយតារាកំប្លែង ខាត់ ចំរើន ដែលត្រូវជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាព ដោយរោគាពាធនៅឯមន្ទីរពេទ្យ។
ដោយអ្នកនាងខាត់ សុឃីម បានបន្ថែមឱ្យដឹងថា ពិធីបុណ្យសពរបស់តារាកំប្លែង ខាត់ ចំរើន នឹងធ្វើនៅគេហដ្ឋាននៃសពស្ថិតនៅក្នុងបុរី ពន្លឺថ្មី ភូមិត្រពាំងព្រាយ សង្កាត់ពញ្ញាពន់ ខណ្ខព្រែកព្នៅ (ជិតភ្នំបាសិទ្ធ)។
ក្រោយទទួលដំណឹងមរណភាពនេះភ្លាម តារាប្រុសស្រីល្បីឈ្មោះជាច្រើន ក៏ហាក់ស្រុះស្រួលគ្នាបង្ហាញសារចូលរួមរំលែកទុក្ខដល់អ្នកនាង ខាត់ សុឃីម និង ក្រុមគ្រួសារភ្លាមៗ ពេញបណ្ដាញសង្គម ដែលបានបាត់បង់សមាជិកគ្រួសារជាទីនឹករលឹក និងជាសិល្បករដែលពោរពេញដោយសមត្ថភាពមួយរូប។ ដោយក្នុងនោះមានតារាល្បីៗដូចជា៖