គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី មហាព្រឹត្តិការណ៍ ដ៏កក្រើកមួយ គឺពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន ព្រមទំាងមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនដួង ហើយ អ្វីដែលកាន់តែភ្ញាក់ ថែមទៀតនោះ តារាសម្តែង និងពិធីករ ស្រស់សង្ហា សេង មង្គល បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ចែដាណា ថែមទៀតផង ហើយក៏បានធ្វើឲ្យ គ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង។
ហើយក្រោយៗមក លោកមានឱកាសធ្វើការងារច្រើនណាស់ ជាមួយ លោកជំទាវ ឧកញ៉ា ទ្រី ដាណា ថែមទំាងបានចូលរួមថត MV ជាមួយ សេដ្ឋិនី រូបនេះ ជាហូរហែថែមទំាងទៀតផង មើលទៅពិតជាស្អាត ហើយសមគ្នាណាស់។
ចំណែកកាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈពេល លោកស្រី កំពុងតែ live លក់គ្រឿងមាសពេជ្រ ហើយបានលើកចិញ្ចៀនពេជ្រមួយវង់ មានតម្លៃជិត ២ម៉ឺន ៦ ពាន់ ដុល្លាសហរដ្ឋអាម៉េរិក ស្រាប់តែ លោក សេង មង្គល ចូល comment ត្រង់ៗថា “ចិញ្ចៀនហ្នឹងតិចត្រូវដៃខ្ញុំទៅ”។
ឃើញបែបនេះ គ្រប់គ្នាបន្ថែមថា ៖ នាឡិកា ពាក់ត្រូវហ្មង ចិញ្ចៀន ក៏ត្រូវដៃដែរ ចង់ឃើញចែ និង ldol ចូលរោងការ, ត្រូវហើយ, ម៉ូតស្អាតញាក់។ តោះកុំឲ្យចាំយូរ ទៅមើលចិញ្ចៀន ដែលលោក មង្គល ពេញចិត្តទំាងអស់គ្នា ថាស្អាតខ្លាំងប៉ុណ្ណានោះ ៖
សូមទស្សនាវីដេអូខាងក្រោម៖