តារាល្បីៗច្រើនរូបទទូចសុំកុំឱ្យយក សឿ សុធារ៉ា មក Live ទៀត ចៀសវាងមានបញ្ហាកាន់ច្រើន

0
383

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តភាគច្រើនបានជ្រាបហើយ ចាប់តាំងពី សឿ សុធារ៉ា ជួបទុក្ខធំម្ដាយទទួលមរណភាពមក នាងបាននិយាយរៀបរាប់បើកកកាយពីជីវិតបច្ចុប្បន្នកំពុងជួបផលលំបាកជាខ្លាំងផ្នែកជីវភាព ហើយថែមទាំងមានបំណុលជាប់ខ្លួនរាប់ម៉ឺនដុល្លារទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយចាត់ចែងពិធីបុណ្យសព និង ៧ ថ្ងៃជូនម្ដាយចប់សព្វគ្រប់ តារាសម្ដែង សឿ សុធារ៉ា បានបន្តស្នាក់នៅវត្តអារាមដើម្បីរង់ចាំធ្វើបុណ្យគម្រប់ ១០០ ថ្ងៃ ជូនម្ដាយជាទីស្រឡាញ់។ ដោយឡែកក្នុងរយៈពេលនេះ គេឃើញ សឿ សុធារ៉ា ត្រូវបានគេយកនាងមកបង្ហាញមុខក្នុងវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីប្រូម៉ូតផលិតផលផ្សេងៗ ជាដើម។
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយឃើញ សឿ សុធារ៉ា ត្រូវបានគេយកទៅឡាយវីដេអូនោះ ស្រាប់តែអ្នកសិល្បៈជាច្រើនបានប្រតិកម្ម ដោយម្នាក់ៗបានយល់ឃើញថា កាលដែលយក សឿ សុធារ៉ា ទៅឡាយនៅមុខមហាជនក្នុងពេលនេះ ហាក់មិនស័ក្តិសមឡើយ ព្រោះមើលទៅស្មារតីរបស់នាងមិននឹងន និង និយាយអាចខុសនាំឱ្យមានរឿងកាន់តែវែងឆ្ងាយ ជាក់ស្តែងដូចជារឿងបំណុលពាក់ព័ន្ធជាមួយអ្នកនាង សូដា នីតា នោះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមអ្នកសិល្បៈ ដែលបានលើកឡើងបែបនោះមានដូចជា អ្នកនាង គឹម លីហ្សា អ្នកនាង ម៉ៅ ស៊ីណាត អ្នកនាង សុន ស្រីពេជ្រ អ្នកនាង កាឆយ និង លោក កៅ សីហា ជាអ្នកដឹកនាំរឿង ជាដើម។ នៅក្នុងនោះចំណោះ អ្នកនាង គីម លីហ្សា បានបង្ហោះសារ ៖ «សូមឱ្យម្ចាស់អាជីវកម្មទាំងអស់មេត្តាទុកគាត់ឱ្យស្ងប់ស្ងាត់ រក្សាសីលនៅវត្តសិនទៅ បើជួយជាលុយក៏ជួយគាត់ទៅ កុំយកគាត់មកធ្វើអាជីវកម្មពេលនេះ Live លក់នេះ លក់នោះ please ចាំផុត 100 ថ្ងៃម្តាយគាត់សិនទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯអ្នកនាង ម៉ៅ ស៊ីណាត បានលើកឡើងបែបនេះថា ៖ «អូនអើយអូន ហេតុអីអូនមិនស្តាប់បង ពាក្យបងប្រាប់អូននៅនឹងវត្ត គ្នាស្មារតីមិនគ្រប់គ្រាន់ហើយយកគ្នាទៅឡាយឱ្យកើតជារឿង ព្រះគុណជាម្ចាស់អើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះលោក កៅ សីហា ៖ «សុំចិត្តណាបងប្អូន កុំយកមនុស្សដែលកំពុងធ្លាក់ជ្រោះមកធ្វើអាជីវកម្មបន្តទៀតអី បាបមានពិត កម្មពៀរក៏មានពិត ហើយទាន់ហន់ទៀត។ អ្នកណាសាងអីទទួលហ្នឹងទៅ។ ទេវតាមានភ្នែក លោកគង់ប្រថាប់លើស្មាយើងរាល់គ្នាគ្រប់ដង្ហើមចេញចូល។ សច្ចៈភាព មានតែសាមីបុគ្គលទើបច្បាស់ថាអ្វីជាអ្វី។ សខ្មៅ ល្អអាក្រក់ មិនមែនស្ថិតលើរូបភាពសប្បុរសខាងក្រៅទេ គឺចិត្ត បេះដូង និង ភាពស្មោះត្រង់។ វាលវដ្តសង្សារនៃជីវិតគឺបែបនេះ… សាងតែល្អ សន្សំតែបុណ្យទុកសម្រាប់ខ្លួនឯងបន្តទៅជាតិមុខទៀត ក្រែងបុណ្យដែលយើងបានសាង បានាំកុសលរុញឱ្យយើងលាងបាប បានកើតជាមនុស្សម្ដងទៀតនៅជាតិក្រោយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅមើលអ្នកនាង សុន ស្រីពេជ្រ ក៏បានលើកឡើងក្នុងការបញ្ចេញមតិរបស់លោក កៅ សីហា ដែរថា ៖ «ត្រឹមត្រូវណាស់ មនុស្សកំពុងមានវិបត្តិធ្ងន់ធ្ងរហើយមិនអាចគ្រប់គ្រងខ្លួនឯងបានទៀត មិនគួរណាយកគាត់មកឡាយដើម្បីផលប្រយោជន៍នោះទេ អាណិតគាត់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានោះ ភរិយារបស់លោក សុក សុភា ក៏បានបញ្ចេញមតិក្រោមការផុសរបស់លោក កៅ សីហា ដែរថា ៖ «មិនគួរទាញគ្នាឱ្យរំឭករឿងអាក្រក់ៗនៅពេលដែលគ្នាកំពុងតែអ៊ីចឹងទេ វាមិនបានជួយទេ វាមានតែខូចសតិគ្នាលើសដើម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នកនាង កាឆយ ជាតារាកំប្លែង ក៏បានចែករំលែងពីរឿងនេះ ហើយបានចូលរួមការលើកឡើងដែរថា ៖ «បងគ្រាំទ្រអូន ទុកឱ្យគ្នារស់បានល្អផង នេះមិនមែនជួយគាត់ទេ ធ្វើគាត់វិលវល់ថែមទៀត ហុឺ…»៕