ថ្មីៗនេះ វីដេអូ និង រូបភាពក្មេងប្រុសកម្សត់ម្នាក់អាយុ ៩ ឆ្នាំ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរំជួលចិត្តអាណិតដល់រូបគេជាពន់ពេក ក្រោយមានគណនីហ្វេសប៊ុកមួយឈ្មោះ សុភាព ពង្រលើ បានបង្ហោះសកម្មភាពក្មេងតូចនេះកំពុងដើររ៉ែងធ្យូងលក់ ដើម្បីយកលុយទិញកង់ជិះទៅរៀន។
គណនីហ្វេសប៊ុកខាងលើបានបង្ហាញរូបភាពកុមារាខាងលើកំពុងតស៊ូរ៉ែងធ្យូងយ៉ាងគួរឱ្យអាណិត ហើយរៀបរាប់ថា ៖ «ជីវិតគឺជាការតស៊ូ ក្មួយប្រុសម្នាក់នេះ ដើររ៉ែងកម្ទេចធ្យូងដើម្បីលក់យកប្រាក់ទិញកង់ ទុកជិះទៅរៀន តូចទេប៉ុន្តែខ្លឹម។ ស៊ូៗណាក្មួយ គ្មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេ»។
បើតាមប្រភពខាងលើបានឱ្យដឹងថា ក្មេងប្រុសតូចរូបនេះរស់នៅភូមិត្រពាំងផ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ហើយឪពុកម្ដាយកុមារារូបនេះបានលែងលះគ្នាហើយ ចំណែករូបគេបច្ចុប្បន្នទំនងជារស់នៅជាមួយម្ដាយក្រលំបាក ទើបរូបគេត្រូវដើររ៉ែងធ្យូងមួយការ៉ុងបាន ២០០០ ទៅ ២៥០០ រៀល ដើម្បីសន្សំយកលុយទិញកង់ជិះដោយខ្លួនឯង។
ដ្បិតថាស្ថានភាពគ្រួសារក្រលំបាក ហើយឪពុកម្ដាយក៏បានបែកបាក់គ្នាទៀត ប៉ុន្ដែកុមារាខាងលើតស៊ូណាស់ មិនបោះបង់ការសិក្សាឡើយ៕
សូមទស្សនាវីដេអូខាងក្រោម