មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្ដែងការហួសចិត្ត និង ងឿងឆ្ងល់ជាខ្លាំង ក្រោយបានឃើញសកម្មភាពបុរសម្នាក់បន្លំលួចយកស្រោមអនាម័យក្នុងឱសថស្ថានមួយ ដែលសកម្មភាពនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីមួយឈ្មោះ Leng Sokeang បានបង្ហោះនូវវីដេអូសកម្មភាព ព្រមទាំងរូបភាពបុរសខាងលើ ដោយបានបញ្ជាក់បែបនេះថា ៖ «សូមបងប្អូនប្រុងប្រយ័ត្នបុរសម្នាក់នេះ មុខមាត់ស្អាតបាតមកទិញថ្នាំបៀមឈឺ-ក បន្លំលួចស្រោមអនាម័យខ្ញុំអស់ ០៣ ប្រអប់ យកអាថ្លៃៗទៅទៀត សូមជួយចំណាំមុខគាត់ផង»។
នេះជាករណីកម្រជួបប្រទះ ដែលធ្វើឱ្យម្ចាស់ហាង ព្រមទាំងមហាជននៅក្នុងបណ្ដាញសង្គមបង្ហាញអារម្មណ៍ហួសចិត្តផង ព្រមទាំងងឿងឆ្ងល់ផងដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖