ប្រពៃណាស់! វ៉ាង ស្រីណូ ហូតលុយផ្ទាល់ខ្លួន ១៩០០ ដុល្លារ ឧបត្ថម្ភដល់ក្រុមគ្រួសារក្មេងៗជួបឧបទ្ទវហេតុលិចទូកនៅភូមិកោះចំរើន (មានវីដេអូ)

0
68

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាពិធីបុណ្យសព កុមារទាំង ១១ រូប ក្នុងហេតុការលិចទូកដដ៏រន្ធត់ និង គួរឱ្យសោកសៅ កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ បានដង្ហែ និង បូជារួចរាល់ហើយក្តី តែមហាជនទូទាំងប្រទេសកម្ពុជា នៅតែមានក្តីសោកសង្រេង និង ចូលរួមសម្ដែងនូវក្ដីរំលែកទុក្ខយ៉ាងសោកសៅ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ។ រីឯ កុមារា និង កុមារី ៤ រូប ផ្សេងទៀត ដែលមានភ័ព្វសំណាងរស់រានមានជីវិត ក៏ត្រូវបានមហាជនជួយត្រេកអរនៃបុណ្យសំណាងរបស់ពួកគេផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សោដនាកម្មខាងលើនេះ មហាជនទាំងនៅក្នុងស្រុក និង ក្រៅស្រុកជាច្រើន ក៏បានចូលរួមរំលែកទុក្ខ និង បានចូលរួមឧបត្ថម្ភថវិកាតាមរយៈមូលនិធិផ្សេងៗ ដោយក្នុងនោះក៏រួមមានសិល្បករ-ការិនី ជាច្រើនដែរ ដែលបានចូលរួមជួយដល់គ្រួសារនៃសព និង កុមារៗដែលបានរួចជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏មានតារាសម្តែងស្រី កញ្ញា វ៉ាង ស្រីណូ ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចូលបុណ្យដល់គ្រួសារសពទាំង ១១ និង ជួយដល់កុមាររួចជីវិតទាំង ៤ នាក់ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា វ៉ាង ស្រីណូ បានរៀបរាប់នៅក្នុងវីដេអូដោយក្តីសោកស្តាយ និង ចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពថា កញ្ញា នឹងចូលរួមបុណ្យសពកុមារទាំង ១១ នាក់ ក្នុងមួយគ្រួសារ ១០០ ដុល្លារ ហើយកុមារៗដែលរួចជីវិតទាំង ៤ នាក់ កញ្ញា នឹងឧបត្ថម្ភ ២០០ ដុល្លារ ក្នុង ១ នាក់ ដោយកញ្ញា នឹងយកថវិកាសរុប ១៩០០ ដុល្លារ នោះ ទៅជូនគ្រួសាររងគ្រោះខាងលើ ដោយផ្ទាល់ និង ចូលរួមបុណ្យសព ៧ ថ្ងៃ ផងដែរ។ ក្រោយពីឃើញពីទឹកចិត្តប្រពៃ ជួយគ្នាក្នុងគ្រាមានទុក្ខនេះដែរ កញ្ញា វ៉ាង ស្រីណូ ក៏ត្រូវបានមហាជនជាច្រើនបញ្ចេញមិតិសរសើរដល់កញ្ញា វ៉ាង ស្រីណូ ជាច្រើនផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖