បើកប្រាក់ខែដំបូង ខំស្រូតវេរទៅម៉ែ តែវេរខុសចូលអ្នកផ្សេង ពេលទាក់ទងសុំគេវិញបានត្រឹមពាក្យចុកឈា-ម

0
36

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២២ កន្លង​ទៅ ស្ត្រី​សញ្ជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​អាណិត និង ចាប់​អារម្មណ៍​លើ​រូបនាង​ជា​ខ្លាំង ក្រោយ​ពី​រូបនាង​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម TikTok ធ្វើ​ការ​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​រហាម​​ពី​រឿងរ៉ាវ​របស់​នាង ដែល​ច្រឡំ​ដៃ​វេរ​ប្រាក់​ខែ​ដំបូង​របស់​ខ្លួន​ទាំង​អស់ទៅ​ឱ្យ​ជន​មិន​ស្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​វីដេអូ​មួយ​នោះ រូប​នាង​បាន​រៀបរាប់​ថា នាង​ចង់​ធ្វើ​ការ​ពញ្ញាក់​អារម្មណ៍​ម្ដាយ​របស់​នាង​ដែល​នៅ​ឯ​ផ្ទះ ដោយ​ធ្វើ​ការ​វេរ​លុយ​ប្រាក់​ខែ​ដំបូង​ដែល​នាង​រក​បាន​ដោយ​ញើស​ឈាម​ខ្លួន​ឯង​ទៅ​ឱ្យ​គាត់​ស្ងាត់ៗ។ អំឡុង​ពេល​វេរ​លុយ​នោះ ដោយ​មិន​ចាប់​អារម្មណ៍ ឬ សង្ស័យ​ថា​មាន​អ្វី​ខុស​នោះ​ឡើយ រូប​នាង​ក៏​បាន​បង្ហាញ​ក្រដាស receipt ទៅ​ឱ្យ​ម្ដាយ​មើល។ ភ្លាមៗ​នោះ​ដែរ ម្ដាយ​របស់​នាងហាក់​ជា​ភ្លឹកភ្លាំង ដោយ​គាត់​បាន​ប្រាប់​នាង​វិញ​ថា គាត់​មិន​ទទួល​បាន​លុយ​របស់​នាង​នោះ​ឡើយ ហើយ​បែរ​ងាក​មក​សួរ​នាង​វិញ​ថា តើ​នាង​វេរ​លុយ​ទៅ​ឱ្យ​នរណា​គេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នោះ​ហើយ ដែល​រូបនាង​បាន​ដឹង​ថា​ខ្លួន បាន​ផ្ញើ​លុយ​ច្រឡំ​ទៅ​ឱ្យ​ជន​​មិន​ស្គាល់​មុខ ហើយ​រូបនាង​ក៏​បាន​ធ្វើ​ការ​ទាក់ទង​ទៅ​អ្នក​ដែល​ទទួល​លុយ​របស់​នាង​ភ្លាមៗ ដើម្បី​សុំ​ឱ្យ​គេ​វេរ​លុយ​ត្រឡប់​មក​ឱ្យ​នាង​វិញ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពន្យល់​ហេតុផល​គ្រប់យ៉ាង​ទៅ​អ្នក​ទទួល​លុយ​នោះ ស្រាប់​តែ​អ្វី​ដែល​នាង​ទទួល​មក​វិញ​នោះ​គឺ គេ​បាន​បដិសេធ​មិន​ព្រម​វេរ​ឱ្យ​រូប​នាង​វិញ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​រៀបរាប់​ដល់​ត្រង់​នេះ​ឡើង​វិញ នាង​ក៏​ចាប់​ផ្ដើម​យំ​ ដោយ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ទោះ​បី​ជា​ប្រាក់ខែ​នាង​មិន​សូវ​ជា​បាន​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​វា​ច្រើន​ណាស់​សម្រាប់​នាង ហើយ​ណា​មួយនាង​ចង់​ឱ្យ​លុយ​ទាំង​នោះ​ទៅ​ម្ដាយ​របស់​នាង​ទៀត ដោយ​សង្ឃឹម​ថា​ប្រាក់​ដំបូង​ជូន​ម្ដាយ​នេះ នឹង​ជួយ​ឱ្យ​នាង​ជួប​តែ​រឿង​ល្អៗ​នៅ​ពេល​អនាគត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក​អាច​ថា​ទង្វើ​ល្អ​មិន​ទទួល​បាន​ផល​អាក្រក់ មក​ដល់​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ ២០២២ ខាង​ក្រុមហ៊ុន​វេរលុយបាន​ធ្វើ​ការ​ផ្ដល់​ព័ត៌មាន​បន្ថែម​ជុំវិញ​ប្រាក់ខែ​ដែល​បាត់​របស់​នាង។ ក្នុង​វីដេអូ​ដដែល​នេះ នាង​បាន​រៀបរាប់​ទៀត​ថា នាង​បាន​ព្យាយាម​ទាក់ទង​ទៅ​ជន​ដែល​ទទួល​លុយ​នាង​នោះ ហើយ​ថែម​ទាំង​ផ្ញើ​សារ​ជាច្រើន​ទៅ​រូប​គេ​ថែម​ទៀត ដើម្បី​ឱ្យ​ជួយ​វេរ​លុយ​ឱ្យ​នាង​វិញ។ នាង​ព្យាយាម​ជា​ច្រើន​លើក​ជាច្រើន​សា រហូត​ភាគី​ម្ខាង​ទៀត ក៏​បាន​ផ្ញើ​លុយ​ត្រឡប់​ឱ្យ​រូបនាង​វិញ​ដោយ​ជោគជ័យ៕