ផ្ទុះការសរសើរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រាត ពេលបង្ហាញខ្លួនលើឆាក Fashion show ឯប្រទេសថៃ(មានវីដេអូ)
កាលពីរាត្រីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ពេជ្រ វត្តីសារ៉ាវ និង កញ្ញាឯក Top 10 ដែលគ្រប់គ្រងដោយលោក Nawat បានទៅចូលរួមកម្មវិធី fashion show ដ៏ធំនៅក្នុងខេត្ត សារៈបុរ៉ី ប្រទេសថៃ ធ្វើឱ្យកក្រើកឆាក និង អង្រួនបេះដូងអ្នកគាំទ្រមិនតិចនោះឡើយ តាមរយៈការបង្ហាញសម្លៀកបំពាក់ដ៏ស្រស់ស្អាតជាច្រើនម៉ូតនៅលើឆាកដ៏ធំមួយនេះ។
ពិសេស បើងាកទៅមើលបរកញ្ញាឯកកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី នារីត្រីយប់នោះ ពិតមិនធ្វើឱ្យអ្នកគាំទ្រមិនខកចិត្តឡើយទាំងសមត្ថភាពការដើរម៉ូដ និង ការបង្ហាញឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតបង្កប់ជាមួយភ្លើងពណ៌ដ៏ស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រែកហ៊ោរ ហៅឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ទើរតែមិនបាត់មួយម៉ាត់ឡើយ។
យ៉ាងណាមិញ គ្រប់សម្លៀកបំពាក់ដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញក្នុងកម្មវិធី fashion show ទាំងប៉ុន្មានឈុត ពិតធ្វើឱ្យមានការសរសើរមិនដាច់ពីមាត់ឡើយទាំងប្រជាជនកម្ពុជា និង ប្រជាជនថៃថា កញ្ញាគ្រងឈុតណាក៏ស្អាត និង ស័ក្តិសមដែរ៕