ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឱ្យគេសរសើរមិនដាច់ពីមាត់លើឆាក fashion show ហើយពេលចប់ភ្លាមអ្នកគាំទ្រថៃជូនកាដូព្រាត(មានវីដេអូ)

0
33

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីចប់ការប្រកួតកម្មវិធីកញ្ញាឯកអស្ចារ្យលំដាប់ថ្នាក់អន្ដរជាតិ ឬ Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី ដោយទទួលបានជ័យលាភីលំដាប់រងទី ៥ មក ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញាឯកជាម្ចាស់ជ័យលាភីទាំងអស់ ពេលនេះបាន និង កំពុងស្ថិតនៅប្រទេសថៃ ដើម្បីបំពេញបេសកកម្មផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មកទល់ពេលនេះ ពេជ្រ វត្តីសារ៉ាវ ក៏បានចុះកិច្ចសន្យា និង បន្ដការងារជាមួយស្ថាប័ន MGI ដែលគ្រប់គ្រងដោយលោក Nawat រួចរាល់ហើយដែរ។ ពិសេសវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈទៅដល់ប្រទេសថៃភ្លាម ពិតជាទទួលបានការស្វាគមន៍ និង ក្តីស្រឡាញ់ពីប្រជាជនថៃជាខ្លាំង រហូតធ្វើឱ្យកញ្ញាបង្ហាញអារម្មណ៍កក់ក្តៅនៅចំពោះមុខមហាជនអ្នកគាំទ្រដោយស្នាមញញឹមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញាឯក ៩ រូបទៀត ដែលគ្រប់គ្រងដោយលោក Nawat បានទៅចូលរួមកម្មវិធី fashion show ដ៏ធំនៅក្នុងខេត្ត សារៈបុរី ផងដែរ ដែលមានអ្នកគាំទ្ររាប់ពាន់នាក់អញ្ជើញចូលរួម ដើម្បីទៅលើកកម្លាំងចិត្តដល់បវរកញ្ញាឯកទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្វីដែលប្រជាជនខ្មែររំភើបចិត្តជំនួសនោះ គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដើរបង្ហាញយ៉ាងល្អជាមួយម៉ូដសម្លៀកបំពាក់យ៉ាងស្រស់ស្អាតផ្សេងៗគ្នា ហើយគ្រាន់តែចប់កម្មវិធី fashion show ភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការ Surprise ពីអ្នកគាំទ្រជនជាតិថៃរបស់នាងភ្លាម ដោយអ្នកគាំរបស់នាងបានផ្តល់កាដូជាច្រើនដល់នាង ជាពិសេសក្នុងនោះមានទាំង Ipad air cellular ដែលមានតម្លៃ ៣០០០០ បាត ដែលស្មើនឹង ៨០០ ដុល្លារ និង ទឹកប្រាក់មួយចំនួនជូនដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅនឹងមុខឆាកតែម្តង ធ្វើឱ្យកញ្ញារំភើបស្ទើរស្រក់ទឹកភ្នែក ខណៈទទួលបានក្តីស្រឡាញ់ដ៏ធំធេងមួយនេះពីអ្នកគាំទ្រជនជាតិថៃរបស់នាង៕