តារាចម្រៀងប្រុសពន្លកថ្មី ៦ រូប សំឡេងធ្ងន់ល្អ មហាជនរំពឹងថា នឹងរះកាន់តែខ្ពស់ទៅថ្ងៃអនាគត(មានវីដេអូ)

0
58

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលវិស័យចម្រៀងកាន់តែរីកចម្រើន ឃើញថាមានតារាចម្រៀងប្រុសស្រីទើបរះឡើងជាបន្តបន្ទាប់ ដែលពន្លកចេញពីកម្មវិធីប្រកួតប្រជែងផ្សេងៗ និងឈរលើវិស័យនេះពេញដោយសមត្ថភាពទេពកោលស្យរៀងៗខ្លួន ដែលឆក់បានប្រជាប្រិយភាពខ្លាំងលើវិថីសិល្បៈនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើក្រឡេកទៅចាប់អារម្មណ៍ចំពោះ តារាចម្រៀងអាជីពពន្លកថ្មី ៦ រូប ដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យចម្រៀងនេះ ជាពិសេសគេចាប់អារម្មណ៍ជាមួយនឹងទឹកដមសំឡេងរបស់ពួកគេ ដែលមានសំឡេងធ្ងន់ពីរោះ ស្រែកច្រៀងបទតឹងៗយ៉ាងក្រអួនក្រអៅ បានគ្រប់ទម្រង់នៃបទចម្រៀងយ៉ាងគួរឱ្យសរសើរ។ តារាចម្រៀងទាំង ៦ រូបនោះមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចាន់ សុបញ្ញា ជាតារាចម្រៀងវ័យក្មេង ដែលប្រសូតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X-Factor Cambodia ដោយបានជាប់ជាម្ចាស់ជ័យលាភីក្នុងកម្មវិធីកាលពីឆ្នាំ ២០១៩ កន្លងទៅ។ ចំពោះតារាចម្រៀងវ័យក្មេងរូបនេះ ថ្វីដ្បិតតែលោកនៅវ័យក្មេងពិតមែន តែតារាចម្រៀងរូបនេះ មានទឹកដមសំឡេងធ្ងន់ពីរោះ ព្រមទាំងអាចច្រៀងបទចម្រៀងបានច្រើនទម្រង់មិនថា បទបែបមនោសញ្ចេតនា បទញាក់កន្រ្តាក់អារម្មណ៍ ឬបទបែបពីដើមឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង សួ វិចិត្រ ដែលជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Beat The Best Cambodia រដូវកាលទី ១ រូបនេះ ក៏មានប្រជាប្រិយភាព និងទទួលបានការស្រឡាញ់គាំទ្រខ្លាំងមិនធម្មតាជាមួយសមត្ថភាពរបស់លោក ដែលលោកមានទឹកដមសំឡេងធ្ងន់ បកស្រាយចម្រៀងបានគ្រប់ទម្រង់យ៉ាងពីរោះរណ្ដំ។

ចំពោះតារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ ដែលម្ចាស់ជ័យលាភីក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី ២ រូបនេះ បច្ចុប្បន្នកំពុងក្លាយជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងអាចទាក់ទាញចិត្តអ្នកគាំទ្រឱ្យស្រលាញ់ចូលចិត្ត ជាមួយសមត្ថភាពរបស់លោកដែលមានទឹកដមសំឡេងធំ ធ្ងន់ អាចស្រែកបានបទចម្រៀងគ្រង់ទម្រង់យ៉ាងពីរោះផងដែរ។

ចំពោះតារាចម្រៀងប្រុស លោក គង់ ចំរើន ដែលជាអតីតបេក្ខជនដ៏ឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X -Factor Cambodia រដូវកាលទី ១ ដែលទោះជាលោកមិនទទួលបានពានរង្វាន់ក៏ដោយ តែក៏លោកទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនជាមួយសមត្ថភាពដ៏លេចធ្លោ ដែលតែងទទួលបានការសរសើរពីមហាជនចំពោះទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅរបស់លោក។

តារាចម្រៀងប្រុស លីម តិចម៉េង ដែលទើបតែពន្លកថ្មីចេញពីកម្មវិធី Cambodian Idol រដូវកាលទី ៤ រូបនេះ កំពុងតែឆក់បានបេះដូងមហាជនឱ្យគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ និយាយចំពោះសមត្ថភាព និងទឹកដមសំឡេងរបស់ តារាចម្រៀងរូបនេះ​ បកស្រាយបទចម្រៀងបានគ្រប់ទម្រង់ ជាពិសេសបទបែបមនោសញ្ចេតនាតឺងៗបានយ៉ាងល្អ និងពីរោះខ្លាំង។

តារាចម្រៀង យឿន សុតអនុស្សាវរីយ៍ ជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង «ពេជ្រកំពុងច្នៃ» នៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីអំឡុងឆ្នាំ ២០១៧។ ដ្បិតថាលោកមិនទទួលបានជោគជ័យក្នុងកម្មវិធីនេះមែន ប៉ុន្តែក៏នៅតែមានឱកាសដើរលើវិថីសិល្បៈចម្រៀងនេះ ហើយបច្ចុប្បន្ន លោកកំពុងតែស្ថិតនៅក្នុងផលិតកម្ម Sunday ដោយចម្រៀងនីមួយៗរបស់លោក ទទួលបានការគាំទ្រខ្លាំងពីមហាជនជាមួយនឹងសមត្ថភាព ដែលមានទឹកដមសំឡេងធ្ងន់ល្អ ស្រែកច្រៀងយ៉ាងពីរោះក្រអួនក្រអៅផងដែរ។