ការ​ពិត ឬ ​សម្ដែង? ប៉ែន ចំរុង ចេញ​មុខ​បញ្ជាក់​ច្បាស់​ៗ​រឿង​ពិធី​ភ្ជាប់ពាក្យ សោភា សក្ក​ដា ថា.. …(មានវីដេអូ)

0
47

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច ពិធីករ និង​ជា​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ លោក ប៉ែន ចំរុង បាន​ចេញ​មុខ​បញ្ជាក់​ច្បាស់​ៗ ទាក់ទង​នឹង​រឿង​ពិធី​ភ្ជាប់ពាក្យ​អ្នក​នាង ពេជ្រ សោភា និង​លោក ឆឹ​ម សក្ក​ដា ថា ជា​ការ​ពិត ឬ​សម្ដែង? ក្រោយ​អ្នកគាំទ្រ​ចាប់​បាន​ចំណុច​សង្ស័យ​ជា​ច្រើន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាកដ​ណាស់ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នកគាំទ្រ​តារា​ប្រុស​ស្រី​ទាំង​ពីរ​ដួង គឺ​អ្នក​នាង ពេជ្រ សោភា និង​លោក ឆឹ​ម សក្ក​ដា បាន​ទទួល​ជ្រាប​រួច​មក​ហើយ នៅ​ព័ត៌មាន​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម ទាក់ទង​នឹង​ពិធី​ភ្ជាប់ពាក្យ​របស់​តារា​ប្រុស​ស្រី​មួយគូ​នេះ ដែល​ធ្វើ​ឡើង​យ៉ាង​ស្ងៀមស្ងាត់ រហូត​ធ្វើ​ឲ្យ​សិល្បករ សិល្ប​ការិនី និង​តារា​ល្បី​ៗ ក៏​ដូច​ជា​ហ្វេ​ន​ៗ​ជា​ច្រើន​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​រំភើប​ចិត្តជា​ខ្លាំង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​ណាស់ គ្រប់​ពិធី​ភ្ជាប់ពាក្យ​ទាំងអស់​តែងតែមាន​វត្តមាន​គ្រួសារ និង​សាច់ញាតិ​បងប្អូន​ទាំង​សងខាង​ចូលរួម​ដឹង​លឺ ជា​ពិសេស​បើ​ពិធី​ភ្ជាប់ពាក្យ​តារាចម្រៀង​ទៀត​នោះ ប្រាកដជា​លេច​វត្តមាន​សិល្បករ​-​សិល្បការ​នី និង​បុគ្គល​ល្បី​ៗ​ជា​ច្រើន​ចូលរួម​ផង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្វី​ដែល​ប្លែក និង​ជា​មន្ទិល​សង្ស័យរ​នោះ ក្រឡេក​មក​មើល​ពិធី​ភ្ជាប់ពាក្យ​របស់​អ្នក​នាង ពេជ្រ សោភា និង​លោក ឆឹ​ម សក្ក​ដា បាន​ធ្វើ​ឡើង​យ៉ាង​ស្ងៀមស្ងាត់​ហាក់​មិន​ឲ្យ​នរណា​ដឹង​លឺ​ច្រើន​ឡើយ​។ ទន្ទឹម​និង​នេះ គេ​ក៏​សង្កេត​ឃើញ​ថា ការ​ចែករំលែក​រូបភាព​ក្នុង​ពិធី​ដ៏​ពិសេស​មួយ​នេះ ពី​សំណាក់​ហ្វេ​ន និង​អ្នកសិល្បៈ គឺ​មិន​ទាន់​លេច​ចេញ​នៅ​រូបភាព​អ៊ូរ​អរ ឬ​មាន​អ្នកចូលរួម​ឡើយ ពោល​គឺ​គ្មាន​ការ​ចែករំលែក​នៅ​រូបភាព​គ្រួសារ​សាច់ញាតិ​បងប្អូន ឬ​សិល្បករ​-​សិល្ប​ការិនី និង​បុគ្គល​ល្បី​ៗ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ​សាមីខ្លួន​ទាំង​ពីរ​នាក់ ក៏​ទាន់​ចេញ​មុខ​បញ្ជាក់​នោះ​ដែរ​ថា ពិធី​ភ្ជាប់ពាក្យ​នេះ​ជា​ការ​សម្ដែង ឬ​ក៏​ជា​ការ​ពិត ឬ​គ្រាន់តែ​ជា​ការ Prank ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ?​។ បើ​តាម​ការ​សាកសួរ​ទៅ​កាន់​​សំអាងការ​របស់​អ្នក​នាង ពេជ្រ សោភា និង​លោក ឆឹ​ម សក្ក​ដា ក៏​មិន​អាច​បញ្ជាក់​បាន​ដែរ ដោយ​សុំ​ធ្វើការ​លាក់​ជា​ការ​សម្ងាត់​សិន​។ យ៉ាងណាមិញ ពិធី​ភ្ជាប់ពាក្យ​ដ៏​អាថ៌​កំបាំង​នេះ ត្រូវ​បាន​អ្នកគាំទ្រ​កើតជា​ច​ម្ង​ល់ និង​មាន​មន្ទិល​សង្ស័យ​ជា​ខ្លាំង រហូត​នាំ​គ្នា​ចោទ​ជា​សំណួរ​សួរ​ថា «​តើ​ជា​ពិធី​ភ្ជាប់​ពាក្យពិត ឬ​គ្រាន់តែ​ជា​ការ​សម្ដែង?​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្រោយ​ឃើញ​ការ​ចោទសួរ​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​រួច​មក ស្រាប់តែ​នៅ​មុន​នេះ​បន្តិច ពិធីករ និង​ជា​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ លោក ប៉ែន ចំរុង បាន​ចេញ​មុខ​បញ្ជាក់​ច្បាស់​ៗ​ថា រឿង​នេះ​គឺជា​រឿង​ពិត ព្រោះ​អ្នក​នាង ពេជ្រ សោភា ជា​អ្នក​ប្រាប់​លោក​ដោយ​ផ្ទាល់មាត់ កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ជួប​គ្នា​នៅ​អុំទូក​»​។ នេះ​ជា​ការ​បញ្ជាក់​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និច្ច​ពី​សំណាក់​លោក ប៉ែន ចំរុង មក​កាន់​សារព័ត៌មាន​កោះសន្តិភាព​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះបីជា​មិន​ទាន់​មានការ​បញ្ជាក់​ពី​សាមីខ្លួន​ទាំង​ពីរ​មែនពិត តែ​ដំណឹង​ដ៏​ពិសេស​នេះ យើង​សង្កេត​ឃើញ​ថា ត្រូវ​បាន​សិល្បករ សិល្ប​ការិនី ក៏​ដូច​ជា​អ្នក​ក្នុង​រង្វង់​សិល្បៈ​ជា​ច្រើន បាន​បង្ហោះ​រូបថត​ពិធី​ភ្ជាប់ពាក្យ​តារា​ប្រុស​ស្រី​មួយគូ​នេះ​យ៉ាង​ស្រស់​ស្អាត អម​ជាមួយ​ពាក្យ​ជូនពរ​និង​សាទរ​យ៉ាង​ព្រោងព្រាត​ផង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖