តារាចម្រៀងស្រីវ័យក្មេង ឈិន មុន្នីនាថ បច្ចុប្បន្នបានក្លាយជាតួឯកស្រីដ៏ពេញនិយមមួយរូប កំពុងតែក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ថែមទាំងក្តោបបានតំណែងតួឯក នៅក្នុងរឿងភាគជាច្រើន និង ទទួលបានការស្រឡាញ់ពីសំណាក់មហាជន ទូទាំងប្រទេស។
ឈិន មុន្នីនាថ ដែលត្រូវបានគេដឹងថា កញ្ញា មានទំនាក់ទំនង ស្នេហាជាមួយនាយព្រែក ដោយជារឿយៗកញ្ញា តែងតែបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ពោរពេញទៅដោយស្នាមញញឹម បណ្តើរគ្នាទៅណាមកណាជាមួយគ្នាយ៉ាងសប្បាយរីករាយ។
ជាក់ស្តែងនៅថ្ងៃនេះ ស្រាប់តែនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឈិន មុន្នីនាថ បានបង្ហោះសារលើបណ្តាញសង្គម ថា “ស្មោះជាមួយមនុស្សល្អអ្នកនឹងមានតម្លៃ ស្មោះជាមួយមនុស្សអា ក្រ ក់គេនឹងដៀ លថាយើងល្ង ង់ តែខ្ញុំនៅតែស្មោះ”។ គ្រាន់តែបានឃើញការបង្ហោះសាររបស់ គូស្នេហ៍ភ្លាម ស្រាប់តែនាយព្រែក ចូលខមិនតបវិញថា “រឿងធំត្រូវធ្វើអោយទៅជាតូច រឿងតូចត្រូវធ្វើអោយក្លា យជាគ្មានរឿង ភា ពល្បីល្បា យដែលបានមកពីការហែ ក ហួរគ្នាជាភាពល្បីបែបអ វិជ្ជមានណាក្មួយពៅ…!”។
ទន្ទឹមនឹងនោះក៏មានបងប្អូនជាច្រើនបានចូលមកខមិនតៗគ្នាថា “ស្មោះជាមួយក្មួយព្រែក ក្មួយស្រីនិងមានអនាគតល្អ, ជូនពរអោយប្អូនស្រី ជួបមនុស្សស្មោះអស់មួយជីវិត, ហេតុអីក៏ស្អាតយ៉ាងនឹង, ត្រូវណាស់ក្មួយសម្លាញ់, នាយព្រែក! ធ្លាប់តែហៅអូននាថ! ថាអូន! ឥឡូវទៅជាហៅថាក្មួយ! ទៅវិញ! ដូចជាចម្លែកខ្លាំងណាស់! ពៅព្រែក!៕
សូមទស្សនាវីដេអូខាងក្រោម៖