កាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលមហាជនកំពុងតែចាប់អារម្មណ៍ទៅលើតារាចម្រៀងរ៉េបទម្លាក់Diss Track តតាំងគ្នាយ៉ាងក្ដៅគគុកនោះ ស្រាប់តែ កើតរឿងដ៏ចាប់អារម្មណ៍មួយទៀត ទៅលើអ្នកប្រដាល់វង្ស ណយ និងអ្នកជិះម៉ូតូធំម្នាក់។
វីដេអូ បង្ហាញឲ្យឃើញពីសកម្មភាពអ្នកជិះម៉ូតូធំ ចុះពីលើម៉ូតូទៅរករឿង ទាញអាវ វង្ស ណយ ហើយត្រូវវង្សណាយ ដាក់អុកគូថញ៉ាច់ ត្រូវបានចែករំលែកពេញបណ្ដាញសង្គម បង្កឲ្យមានការចាប់អារម្មណ៍ និងបញ្ចេញមតិ ហួសចិត្ត អស់សំណើចជាច្រើន។
ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវវេងស្រេង ហើយបើតាមវង្ស ណយ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា រឿងនេះ ជាការពិត ដោយជិះរកប៉ះគ្នា, ខាងម៉ូតូគិតថា ម៉ូតូគេ ថ្លៃជាងឡានលោក ក៏ចូលមកវា,,យលោក ទើបលោកការពារខ្លួន។
បន្ថែមលើនេះ វង្ស ណយ បានទម្លាយវីដេអូពីសកម្មភាពរបស់ខ្លួនជិះលើរថយន្ត មុននឹងមានហេតុការណ៍នេះកើតឡើងទៀតផង។ វីដេអូ របស់វង្សណយ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក «Kangen Cambodia Japan» នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយត្រូវបានវង្សណយ ចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ។
បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ទំព័រហ្វេសប៊ុកខាងលើ បានដាក់Captionថា «នេះគឺជាវីដេអូសាច់រឿងទាំងមូលមុនពេលកើតហេតុវ៉ៃគ្នានៅលើផ្លូវវ៉េងស្រេង របស់ វង្ស ណយ! គាត់ក៏ជា អតិថិជនមួយរូបរបស់ Kangen Cambodia Japan »។
ទោះយ៉ាងណា សកម្មភាពនេះ ត្រូវបានគេយល់ថា អាចជាការសម្ដែងប៉ុណ្ណោះ ក្រោយពីប្រទះឃើញរូបថតរបស់ពួកគេនៅក្នុងឡានជាមួយគ្នានោះ។ បន្ថែមលើនេះ សារព័ត៌មាន«ខ្សឹបដំណឹង»ផ្សាយបញ្ជាក់លម្អិតជុំវិញរឿងនេះ ថាអាចជាការសម្ដែង ផងដែរ។
ក្រោយពីទទួលបានព័ត៌មាននេះ ម្ចាស់ទំព័រហ្វេសប៊ុកមួយ «ផេក» បានលើកឡើងថា បើរឿងនេះ ជាការសម្ដែងបំពុ,,លសង្គមមែននោះ រូបគេឈុបផុសពីកីឡាកររូបនេះទៀត ហើយថែមទាំងប្រើពាក្យមិនសមរម្យថែមទៀតផង។
ឆ្លើយតបទៅនឹងការលើកឡើងនេះ នៅថ្ងៃទី៧ ខែវិច្ឆិកា វង្សណយ បានប្រាប់ទៅវិញថា «ពាក្យឆ្កែនេះ ធ្ងន់ពេកហើយម្ចាស់ផេក ខ្ញុំមិនដែលបានស្នើររឺសូមអ្នកឯង អោយយករូបខ្ញុំទៅផុសទេ កុំប្រើពាក្យ គ្មា,នសីលធម៌បែបនេះអោយសោះ ខ្ញុំគ្រាន់តែថត អប់រំ ដើម្បីអោយខ្មែរចេះយោគយល់គ្នា មានអធ្យាស្រ័យ គ្នាអោយបានច្រើន ខ្ញុំមិនបានបំពានអ្នកណាទេ ចឹងសូមកុំបំពានខ្ញុំមុន»។
តាមរយៈនេះ មានការគាំទ្រការលើកឡើងរបស់វង្សណយជាច្រើន តែមតិមួយចំនួនទៀត បានឆ្លើយតបបែបអវិជ្ជមានទៅលើកីឡាករវង្សណយ ទើបរូបគេ បានសួរត្រង់ៗពាក់ព័ន្ធនឹងតារារ៉េបទម្លាក់បទកាលពីប៉ុន្មានថ្ងៃមុននេះថា «ចុះគេរ៉េបហ្នឹងហៅថាម៉េចវិញ»៕
សូមទស្សនាវីដេអូខាងក្រោម៖