ពុ.-ទ្ធោ! ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយថ្លៃចំណាយអស់ខ្ទង់ម៉ឺនដុល្លារ ពេលចេញទៅប្រកួតក្រៅប្រទេស(មានវីដេអូ)

0
54

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះមហាជនអ្នកស្នេហាវិស័យបវរកញ្ញាកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាបវរកញ្ញាខ្មែរ ២ រូបគឺ កញ្ញា ប៉ុន សុរ៉ាវត្តី Miss Planet Cambodia 2022 និង កញ្ញា ហង្ស សុរិយ៉ាន់ Miss Earth Cambodia 2022 បានបោះបង់ការប្រកួតនៅលើឆាកអន្តរជាតិ ព្រោះតែបញ្ហាសុខភាព និង ការចំណាយអស់ច្រើនគ្មានលទ្ធភាពរ៉ាប់រង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលដំណឹងនៃការខកខានទៅប្រកួតនៅក្រៅប្រទេសរបស់បវរកញ្ញាខ្មែរទាំង ២ រូបរួច គេឃើញមានហ្វេសប៊ុកផេកគាំទ្របវរកញ្ញាមួយ ឈ្មោះថា Beauty Pageant Reviwer បានចេញមកបញ្ចេញមតិយ៉ាងក្តៅគគុកថា ៖ «ដូចជាធ្លាប់ប្រាប់ហេីយថា​ បេីអត់លុយទេមិនបាច់មកប្រកួតទេ! ទៅជាម្នាក់ៗមកជេរឯង ថាឯងនេះបំបាក់ទឹកចិត្តគេ អ៊ីចឹង​បវរកញ្ញា​ដែលជាកូនអ្នកក្រមិនអាចក្លាយជាបវរកញ្ញា​ទេអ៊ីចឹង-ល-អីអ៊ីចឹងទៅ! ដល់ឥឡូវភ្លឺភ្នែក ដូចគេទះបីដៃ ដែល​បវរកញ្ញា​ទាំង ២ មិនអាចចេញទៅប្រកួតបានដោយសារតែក្រុមហ៊ុន​បានឱ្យចេញថ្លៃចំណាយខ្លួនឯង។ មិនមែនគ្រប់គ្នាបានមកុដហេីយសុទ្ធតែជោគជ័យឯណា បញ្ហាគឺនៅត្រង់ហ្នឹង! បេីក្រុមហ៊ុនខ្លះចេញដែរ គឺចេញតែសំបុត្រយន្តហោះទេ! ថ្លៃចំណាយសុីចាយផ្សេងៗគឺលុយខ្លួនឯងដដែល។ អ៊ីចឹងបានថា ចាំសន្សំលុយនឹងខ្លួនឱ្យបាន ៥ ពាន់ដុល្លារយ៉ាងតិចមក ទេីបពេលយេីងប្រកួតមានផាសុកភាព អាណិត​វិស័យ​បវរកញ្ញា​ស្រុកខ្មែរណាស់ មាន​ធនធាន​ដែរ តែខ្វះថវិកា… ក្រុម​ហ៊ុន​ខ្លះបេីគ្មានលុយចំណាយឱ្យគេទៅប្រកួតក្រៅស្រុកទេ មិនបាច់ប្រកួតអីទេ អាណិត​បវរកញ្ញា​ផង ម្នាក់ៗគ្នាខំចង់ស្លាប់ចុងក្រោយឡេីងកាឡេសខេស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការបង្ហោះយ៉ាងក្តៅគគុកពីផេកខាងលើរួច អ្នកគាំទ្របានមើលបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Grand International លំដាប់រងទី ៥ បានចូលមកបញ្ចេញមតិ និង បានទម្លាយលើការចំណាយរបស់ខ្លួនកាលអំឡុងប្រកួតនៅប្រទេសឥណ្ឌូនេស៊ីថា ៖ «​៨០០០ ដុល្លារ គីឡូ និង សំបុត្រមកបាលី ទាំងទៅទាំងមក ១៤០០០ ដុល្លារ»។ លើសពីនោះ បវរកញ្ញារូបនេះបានបន្តថា ៖ «ថាមិនជួបផ្ទាល់គេមិនយល់ទេបង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការទម្លាយត្រឹមតម្លៃគីឡូ និង សំបុត្រនេះ ដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទម្លាយនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក្នុងនោះមហាជនក៏សរសើរដល់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាខ្លាំង ដែលស៊ូចំណាយលុយផ្ទាល់ខ្លួនដើម្បីចូលរួមប្រកួតនៅក្រៅប្រទេសនោះ៕