ភ្លេចៗខ្លួន តារាស្រីខ្មែរ ៧ ដួងនេះ មានកូនស្រីធំៗទន្ទឹមខ្លួន ឯមុខមាត់រូបរាងស្អាតៗណាស់(មានវីដេអូ)

0
60

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រវិស័យសិល្បៈ និងតាមដានរាល់ជីវិតឯកជនរបស់ តារាប្រុសស្រីខ្មែរ នាបច្ចុប្បន្ននេះ ច្បាស់ជាបានជ្រាបហើយថា មានតារាប្រុសស្រីខ្មែរជាច្រើនដួង បានរៀបការសាងគ្រួសារជាច្រើនឆ្នាំកន្លងទៅហើយ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រីរៀងៗខ្លួន ដែលគិតមកដល់ពេលនេះ ធំៗពេញរូបពេញរាងអស់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំមហាជនទៅចាប់អារម្មណ៍ពី តារាស្រី ៧ ដួង ដែលភ្លេចៗខ្លួនពួកគេមានកូនស្រីធំៗទន្ទឹមខ្លួនទៅហើយ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតខ្លាំង អ្នកខ្លះមានមុខមាត់ស្រដៀងនឹងម៉ាក់ខ្លាំងទៀតផងដែរ។ តោះមកតាមដានទាំងអស់គ្នា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីការិនីដ៏ឆ្នើម យុគ ចិន្តា មានកូនស្រីជាទីស្រឡាញ់ម្នាក់ ឈ្មោះថា យុគ ដាពេជ្រ ហៅ ស្រីអម បច្ចុប្បន្ន នេះនាងធំពេញក្រមុំហើយ ដែលមានរូបរាងមុខមាត់ស្រស់ស្អាត ញញឹមស្រស់គួរឱ្យស្រឡាញ់ខ្លាំង ហើយរូបនាងមានអាយុ ១៨ ឆ្នាំហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីការិនី ស៊ឹម សូលីកា ក៏មានកូនស្រីដ៏ស្រស់សោភាម្នាក់ដែរ មានមុខមាត់ស្រដៀងអ្នកនាងខ្លាំង ដែលមានឈ្មោះថា សុកាន ភីរៈណុច ហៅ សូលីណា ដែលពេលនេះ មានអាយុ ២០ ឆ្នាំហើយ។

តារាសម្ដែងស្រី អ្នកនាង ផាន ផាភួង មានកូនស្រីសំណព្វចិត្តម្នាក់ មានរូបសម្រស់ស្រស់ផូរផង់ទាក់ទាញខ្លាំង និងគួរឱ្យស្រឡាញ់មិនចាញ់ម៉ាក់នោះទេ គឺមានឈ្មោះថា អាង សុជាតា ដែលពេលនេះ នាងមានអាយុ ១៩ ឆ្នាំហើយ។

តារាសម្ដែងស្រី ចន ច័ន្ទលក្ខិណា មានកូនស្រីម្នាក់ឈ្មោះថាជូលី ដែលធំពេញរូបពេញរាងស្រស់ស្អាតមុខមាត់កាត់ដូចអ្នកនាងខ្លាំង ដែលពេលនេះ មានអាយុ ១៤ ឆ្នាំ។

តារាកំប្លែង ស្រី លាភ មានកូនស្រីស្រស់ស្អាតគួរឱ្យស្រឡាញ់ម្នាក់ ដែលឈ្មោះថា គង់ ដារ៉ាទី ដែលពេលនេះមានអាយុ ១៤ ឆ្នាំហើយ។

ពិធីការនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ ក៏មានកូនស្រីដែលពេញវ័យក្រមុំម្នាក់ដែរ ដោយនាងមានឈ្មោះថា សាល ភាពពិនាលី ដែលបច្ចុប្បន្ននេះ មានអាយុ ២០ឆ្នាំហើយ។

តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព ស្រី អ៊ីត ក៏មានកូនស្រីម្នាក់ធំពេញរូបពេញរាង និងស្រស់ស្អាតគួរឱ្យស្រឡាញ់ខ្លាំងដែរ ដែលនាងមានឈ្មោះថា ណាន ណាន មានអាយុ ១៧ ឆ្នាំហើយ៕

(Visited 12 times, 1 visits today)