ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ចំពោះវីដេអូត្រូវបានចែករំលែកដ៏មិននឹកស្មានដល់មួយ ដែលបង្ហាញឲ្យឃើញអតីតកីឡាករប្រដាល់ជើងខ្លាំង វង្ស ណយ បានប៉ះគ្នាជាមួយបុរសជិះម៉ូតូធំម្នាក់ និងបានផ្តល់មេរៀនទៅដល់បុរសរូបនោះ «១ជង្គង់ទិព្វ» យ៉ាងចាស់ដៃ សុំលាបាយៗមិនចាំយូរ ក្រោយពីបានដឹងថា វង្ស ណយ។
ទាក់ទងករណីនេះ អ្នកខ្លះថាជាការសម្តែង ៩៥% តែមនុស្សជាច្រើនទៀត ថាមិនមែនជាការសម្តែងទេ ព្រោះថា «១ជង្គង់» របស់ វង្ស ណយ ពិតជាធ្ងន់ខ្លាំងណាស់។
ជាក់ស្តែង តាមរយៈវីដេអូ គេបានឃើញបុរសជិះម៉ូតូធំនោះ ដោយមិនដឹងខឹងរឿងអ្វី បានឈប់ម៉ូតូអែបខាង រួចចុះដើរសំដៅឡានព្រុស យកដៃចង្អុល និងវាយក្បាលរថយន្តលាន់សូរផាំង។
ភ្លាមៗនោះ ម្ចាស់រថយន្តព្រុសដែលជាកីឡាករ វង្ស ណយ បានចុះមកសួរនាំ ប៉ុន្តែ ស្រាប់តែបុរសនោះបានស្វាគមន៍ ដោយយារដៃបំណងចាប់ក្របួចកអាវ តែមែនឯណា ដើម្បីជាការឆ្លើយតប វង្ស ណយ បានការពារខ្លួនដោយចាប់ត្រកងក្បាលជាប់ រួចអុក១ជង្គង់យ៉ាងធ្ងន់ដួលគ្រឹបទៅនឹងដីតែម្តង។
ពិតណាស់ បន្ទាប់ពីត្រូវ១ជង្គង់ទិព្វ ងើបឡើងចង់វង្វេងវង្វាន់ និងដឹងច្បាស់ថា មនុស្សដែលខ្លួនចង់វ៉ៃជា វង្ស ណយ ភ្លាមៗនោះ បុរសអ្នកលេងជួបស៊យរូបនេះ បានប្រញាប់ប្រញាល់ឡើងម៉ូតូ សុំបាយៗយ៉ាងលឿនតែម្តង។
ចំណែក វង្ស ណយ បន្ទាប់ពីប្រដៅបុរសនោះរួចហើយ ក៏បានចូលក្នុងរថយន្តបើកចាកចេញពីកន្លែងកើតហេតុផងដែរ។ ទាក់ទងករណីនេះដែលបានកើតឡើងស្ថិតតាមបណ្តោយផ្លូវវេងស្រេង គេក៏មិនដឹងថា ផ្តើមចេញដោយសាររឿងហេតុអ្វីនោះទេ ហេតុនេះ មានតែកីឡាករ វង្ស ណយ ទេ ដែលអាចជម្រះមន្ទិលសង្ស័យរបស់មហាជនមួយចំនួន ដែលថាជាការសម្តែង។
តែយ៉ាងណា ក្រោយពីបានឃើញវីដេអូនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសហ្វេនៗ វង្ស ណយ បានចូលខមិនដាក់ឡើងឈឺៗថា៖ «បង្គោលសបោះបង់ចោលការប្រកួតត្រឹមទឹកទី1នាទី0.40,
បើអត់មួកកាពារ បែបចូលកែងបត់ហើយ, អាមនុស្សជិះធំនេះ គឺវាឈ្លើយណាស់ វាយគាត់មុន បើប៉ះមនុស្សធម្មតាវិញ ប្រហែលវាវាយគេបែកមាត់ហើយ តែស៊យប៉ះ វង្ស ណយ មានតែលាបងសិនហើយ, អត់ដែលមើលប្រដាល់ម៉ងអាគាត់ហ្នឹង, ដឹងចូលប៉ុន្មានជង្គង់ទេ បែកថ្លើមប្រម៉ាត់អស់ហើយ អញអើយអញ, អត់ការងារធ្វើ មកឈឺសាច់លេង!… »៕