លោក ចែម ចាន់រ៉ា ហៅនាយ ពែកមី ជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូបនៅបណ្តាញស្ថានីយ៍ទូរទស្សន៍ PNN និងកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនទាំងចាស់ទាំងក្មេង។ ថ្មីៗនេះ នាយ ពែកមី បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺគ្រុនឈាម ដោយសារតែរូបលោកកំពុងតែកើតជំងឺនេះ។
នាយ ពែកមី បានបង្ហោះនៅលើបណ្តាញសង្គមឲ្យដឹងថា «🙏សូមបងប្អូន ប្រយ័ត្នជាមួយនឹងជំងឺគ្រុនឈាមទាំងអស់គ្នា វាឆ្លងតាមរយ:មូសខ្លាខាំ 🙏 ខ្ញុំឈឺ4ថ្ងៃហេីយ ប្រហែល7ថ្ងៃទេីបបានធូ 👉អការ: រងាញាក់ខ្លាំង អស់កម្លាំង ឈឺស្រកៀពេញខ្លួន ឈឺក្បាល ក្តៅមុខក្តៅមាត់ …..អគុណលោកតាបានមកសួសុខទុក្ឌ ❤️️»៕