តាមសម្ដីសាក្សីនៅកន្លែងកើតហេតុបានទម្លាយឱ្យដឹងថា មុនពេលស្ពាននាក្រុង Morbi ប្រទេសឥណ្ឌាបាក់ចូលទន្លេ មានយុវជនមួយក្រុម ដែលស្ថិតនៅលើស្ពាននោះដូចគ្នា បាននាំគ្នាចាប់អង្រួនស្ពាន ខណៈមនុស្សកំពុងកកកុញពាសពេញស្ពាននោះ នាំឱ្យអ្នកនៅទីនោះទាំងប៉ុន្មានភ័យស្លន់ស្លោគ្រប់គ្នា។
កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ សាក្សីម្នាក់ឈ្មោះ Vijay Goswami បាននាំក្រុមគ្រួសាររបស់លោកដែលរស់នៅទីក្រុង Ahmedabad ធ្វើដំណើរទៅកាន់ទីក្រុង Morbi រដ្ឋ Gurajat ដើម្បីចូលរួមប្រារព្ធពិធីបុណ្យសាសនា Diwali។
ខណៈពេលទៅដល់ ពួកគេបានធ្វើដំណើរឆ្លងកាត់ស្ពានបុរាណរបស់ទីក្រុង Morbi នោះ ដែលជាស្ពានឆ្លងកាត់ទន្លេ Machchhu ដើម្បីឆ្ពោះទៅកន្លែងប្រារព្ធពិធីបុណ្យ។ ទោះជាយ៉ាងណា បើតាមសម្ដីរបស់សាក្សីរូបនេះ បានឱ្យដឹងទៀតថា នៅពេលលោក ដើរដល់ពាក់កណ្ដាលស្ពាន ដែលមនុស្សរាប់រយនាក់កំពុងតែតម្រង់ជួរកកកុញនោះ ស្រាប់តែលោកឃើញក្មេងយុវវ័យមួយក្រុម បាននាំគ្នាយកដៃអង្រួនស្ពាន ធ្វើឱ្យស្ពានយោលយោគបង្កជាការលំបាកដល់អ្នកដំណើរដែលកំពុងតែដើរឆ្លងកាត់នោះ។ ក្រោយឃើញបែបនេះ លោកហាក់មានអារម្មណ៍មិនស្រួល ក៏នាំគ្រួសារវិលត្រឡប់បកក្រោយត្រឡប់មកផ្ទះវិញតែម្ដង។
គួររំឭកផងដែរថា ហេតុការណ៍បាក់រលំស្ពាននៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនោះ បានបណ្ដាលឱ្យមនុស្សប្រមាណ ១៣២ នាក់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖
Huge Conspiracy !! 😡😠
Not an accident
Watch Out !!👇
Its quite clear swarm is pulling cable out of place & hitting deliberately with feet's
SIT Probe/Strictest action must
100 Died
Too Horrific 👺#MorbiBridgeCollapse #MorbiGujarat #MorbiCableBridge #MorbiTragedy pic.twitter.com/J8vns18CQ0
— Saffron Swamy (@SaffronSwamy) October 31, 2022