ប៉ុន្តែបែរជាមួយរយៈចុងក្រោយនេះ តារាចម្រៀង ពេជ្រ សោភា តែងបង្ហោះវីដេអូខ្លីៗ រូបភាព របស់តារាសម្តែង សក្កដា រហូតដល់ធ្វើឲ្យអ្នកគាំទ្រមួយចំនួនបែរជារំពឹងថា អ្នកទាំងពីរមិនទាន់បែកគ្នានៅឡើយ។
យ៉ាងណាមិញ ជិតដល់ថ្ងៃចូលរោងការរបស់ក្មួយប្រុស ស្រាប់តែបែកធ្លាយតម្រុយតារាស្រីរូបនេះ ក៏ជិតចូលរោងភ្ជាប់ពាក្យដែរ ដកឃ្លាពីក្មួយមិនយូរប៉ុន្មានឡើយ ជាក់ស្តែង ក្មួយប្រុសតារាស្រីរូបនេះ បង្ហោះសារថា «ខែតែមួយទេ ការខ្ញុំហើយ ដល់វេនមីងម្តង»។
មួយវិញទៀត អ្វីដែលកាន់តែច្បាស់ វីដេអូរបស់អ្នកនាង ទ្រី ដាណា ចាប់បានពេលបងស្រីតារាស្រី ពេជ្រ សោភា បង្ហើបថា «ឥលូវជម្រាបការក្មួយ តិចទៀតខ្លួនឯង» ជាងនេះទៅទៀត តារាស្រីរូបនេះ និយាយខ្សឹបថា «ភ្ជាប់ពាក្យខែ១១នេះហើយ» ហេតុនេះហើយធ្វើឲ្យហ្វេនៗនាំគ្នាចាំអ៊ុតមើល នរណាជាកូនកម្លោះរបស់ តារាចម្រៀងសាច់ចាំ ពេជ្រ សោភា?៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
សូមទស្សនាវីដេអូខាងក្រោម៖