តារាចម្រៀង Original Song វុទ្ធា ថា «បើសិន G-Davith និង Vannda ណាត់គ្នាច្រៀង Rap Battle Live ច្បាស់ជាផ្អើលកក្រើកពេញស្រុក»(មានវីដេអូ)
ជឿជាក់ថាប្រិយមិត្តដែលនិយមស្ដាប់ចម្រៀងរ៉េប ជាពិសេសអ្នកគាំទ្រកំពូលតារារ៉េប ២ ដួងប្រចាំកម្ពុជាគឺ វណ្ណដា និង ជី ដេវីត មុខជាបានជ្រាបខ្លះមកហើយ ថាបច្ចុប្បន្ននេះសង្គ្រាម Diss Track កំពុងតែហាក់ត្រៀមកើតឡើងជាថ្មី ក្រោយ វណ្ណដា បញ្ចេញចម្រៀងមួយបទបង្កប់អត្ថន័យចាក់ដោត ជាពិសេសហាក់វាយប្រហារដល់តារារ៉េបគូប្រជែង ជី ដេវីត ជាខ្លាំង។
ស្របពេលដែលប្រធានបទសង្គ្រាម Diss Track នេះចាប់ផ្ដើមជាថ្មីគេសង្កេតឃើញថាមានការចែករំលែក និងវែកញែកជាច្រើនពេញបណ្ដាញសង្គមហ្វេសប៊ុក។ ក្នុងនោះគេសង្កេតឃើញថាសូម្បីតែតារាចម្រៀង Original Song ម្ចាស់បទ «ក្រមុំបីស្ដាយ» លោក វុទ្ធា ក៏បានលាន់មាត់ដូចគ្នា។
លោក វុទ្ធា បានបង្ហោះជាសារមួយលើគណនីហ្វេសប៊ុកដោយលើកឡើងថា៖ «បើសិន ជី ដេវីត និង វណ្ណដា ណាត់គ្នាច្រៀង Rap Battle Live ច្បាស់ជាផ្អើលកក្រើកពេញស្រុក»។ ក្រោយឃើញសារនេះក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមបញ្ចេញមតិ បង្ហាញការគាំទ្រផ្សេង ដោយមានអ្នកខ្លះក៏គាំទ្រខាង ជី ដេវីត ខ្លះទៀតក៏ពេញចិត្ត វណ្ណដា ជាដើម៕