ការប្រគំតន្ត្រីទោលខ្នាតធំលើកដំបូងរបស់ ជី ដេវីត យប់មិញ អ្នកគាំទ្រសម្រុកទៅចូលរួមយ៉ាងកក្រើក(មានវីដេអូ)
នៅរាត្រីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារាចម្រៀងរ៉េបកម្ពស់ខ្ពស់ស្រឡះ ជី ដេវីត បានរៀបចំធ្វើការប្រគំតន្ត្រីទោលខ្នាតធំលើកដំបូង «Passion Concert By Sting Music Verse» ដែលរៀបចំឡើងនៅតំបន់ The Elysee កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីប្រគំតន្ត្រីខ្នាតយក្ស និងទំនើបលើកដំបូងរបស់តារាចម្រៀងរ៉េប ជី ដេវីត គេសង្កេតឃើញមានវត្តមានតារាថៃល្បីឈ្មោះពីររូបគឺ Jannie Wiegle និង Jarvis ចូលរួមជាភ្ញៀវកិត្តិយសផងដែរ ដែលហាក់ធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែអធិកអធម។
បន្ថែមពីនេះគេសង្កេតឃើញថា មានអ្នកគាំទ្រជាច្រើនបានចូលរួមទស្សនាដោយផ្ទាល់ ដែលធ្វើឱ្យមានសំឡេងហ៊ោរកញ្រ្ជៀវលាន់ឮកងរំពងពេញឆាកប្រគំតន្ត្រី ធ្វើឱ្យបរិយាកាសនារាត្រីនោះហាក់កាន់តែអស្ចារ្យ និងកាន់តែសប្បាយរីករាយកើនឡើងទ្វេដង៕