ចម្លែកណាស់! សាកសពនារីស្រស់ស្អាតម្នាក់ ហែរបម្រុងយកទៅបូជាហើយ បើកមើលនៅស្រស់ មិនរឹង ដូចមនុស្សដេកលក់ ក៏រក្សាទុក ៣ថ្ងៃស្រាប់តែ…(មានវីដេអូ)
ប្រទេសថៃ៖ កាលពីពេលកន្លងទៅនេះ មានរឿងរ៉ាវដ៏ចម្លែកមួយដែលកក្រើកពេញប្រទេសថៃ ដែលត្រូវបានមតិសាធារណៈជនបានចែករំលែកបន្តៗគ្នា និងបញ្ចេញជាមតិយោបល់ផ្សេងៗគ្នាជាច្រើន សន្ធឹកសន្ធាប់ទាក់ទងនឹហការបាត់ បង់ ជី វិត របស់នារីម្នាក់។ រឿងនេះបានកើតឡើងនៅឯខេត្តស៊ីសាកេត ប្រទេសថៃ ដោយមាននារីម្នាក់បានស្លា ប់ ទៅចំនួន ៣ថ្ងៃហើយ ប៉ុន្ដែរូបរាងកាយមិនបានធុំក្លិន បែរជានៅមើលទៅ ធម្មតាដូចមនុស្សដែលដេកលង់លក់ទៅវិញ។
ពេលនោះសាច់ញាតិទាំងអស់គ្នាមានការងឿងឆ្ងល់ជាខ្លាំង ក៏បានបើកក្ដារមឈូសមើលផ្ទាល់ភ្នែក ក៏ឃើញមុខមាត់នៅស្រស់នៅឡើយ ទើបសម្រេចចិត្តមិនបូ.ជាតាមកាលកំណត់ រហូតត្រូវពន្យារពេល ២ថ្ងៃបន្ថែមទៀត ទើបរាងកាយ ស.ព ចាប់ផ្ដើមរឹងហើយមានក្លិន ជាចុងក្រោយទើបសាច់ញាតិសម្រេចចិត្តបូ.ជាតាមប្រពៃណីទៅ។
កាលពីថ្ងៃទី១០ មេសា ឆ្នាំ២០២១ កន្លងទៅ នៅក្នុងវត្តមួយ ក្នុងខេត្តស៊ីសាកេត មានពិធីបុណ្យស.ពមួយរបស់អ្នកស្លាប់ឈ្មោះនាង ណាន់ធិតា អាយុ ២២ឆ្នាំ បានទទួលមរណភាពនៅវេលាម៉ោង ២ព្រឹកកាលពីថ្ងៃទី ៥ មេសា ឆ្នាំ២០២១។
ដំបូង សាច់ញាតិបានធ្វើពិធីបូ.ជាស ពនៅថ្ងៃទី៨ មេសា ប៉ុន្តែសាច់ញាតិមើលឃើញថា ៣ ថ្ងៃទៅហើយស.ព បែរជាគ្មានក្លិនទាល់តែសោះ ទើបពួកគេសុំបើកក្ដារមឈូសមើល ព្រោះចង់ឃើញមុខអ្នកស្លាប់ជាលើកចុងក្រោយ មុនពេលបូ.ជា។
ពេលបើកភ្លាម បែរជាឃើញថា មុខមាត់ស.ពនៅស្រស់បស់ដូចមនុស្សទូទៅកំពុងតែដេកលក់ មុខមាត់មិនដូចជាអ្នកស្លា.ប់ឡើយ ភ្លាមនោះសាច់ញាតិរបស់នាងក៏បាននាំយកនាងចេញពីមឈូសវិញ។
ក្រុមសាច់ញាតិ ក៏បានទៅហៅគ្រូពេទ្យឲ្យមកជួយពិនិត្យមើល។ គ្រូពេទ្យក៏បានសន្និដ្ឋានថា អាការៈដែលនាងបង្ហាញចេញមក មុនពេលដា ច់ខ្យល់នេះ គឺនាងថប់ដង្ហើម ទើបបញ្ឈរភ្នែកដូច្នេះ តែនាងពិតជាបានស្លា.ប់ទៅហើយ។
ទោះគ្រូពេទ្យបញ្ជាក់ប្រាប់យ៉ាងនេះក្ដី សាច់ញាតិបានលុបចោលពិធីបូ.ជាថ្ងៃទី ៨ មេសា និងយកស.ពមករក្សាទុកលើគ្រែ គ្របមុង រហូតដល់ថ្ងៃទី១០ មេសា។ នៅថ្ងៃ១០ មេសា នេះទើបពួកគេសម្រេចបូ.ជាម្ដងទៀត ព្រោះសភាពរាងកាយនាងបានប្រែប្រួលហើយ ដោយសារខ្លួនប្រាណចាប់ផ្ដើមរឹង និងមានក្លិនទើបពួកគាត់សម្រេចចិត្តធ្វើពិធីបូជាម្ដងទៀត។
នេះបើតាមការអះអាងរបស់ម្ដាយបង្កើតស.ព ចំណែក នាងថងសយ កែវចាន់ ជាបងប្អូនរបស់ស.ពបាននិយាយថា កាលពីពេលដែលបើកក្ដារមឈូសនៅថ្ងៃទី៨ ប្រសិនបើឃើញស.ពមានសភាពរូបរាងកាយដូចថ្ងៃនេះ ក៏មិនបារម្ភអ្វីនោះដែរ អាចជាបូជានៅថ្ងៃនោះតែម្ដងហើយ តែអ្វីដែលឃើញនោះ គឺសភាពស.ពនៅស្រស់បស់ ទើបនាំគ្នាឆោឡោបែបនេះទៅ៕ ប្រភព bizkh
សូមទស្សនាវីដេអូខាងក្រោម៖