(វីដេអូ) អីយ៉ា! ជា វិបុល សង្ហាខ្លាំងថ្ងៃផ្តាច់ព្រ័ត្រ Cambodian Idol ការពិតជាស្នាដៃប្រពន្ធសំណព្វ

0
49

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាកន្លងមកមានឈ្មោះបោះសំឡេងស្រាប់ទៅហើយ តែលោក ជា វិបុល កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពីកម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ លោកបានធ្វើជាពិធីករដ៏ល្អឥតខ្ចោះ ទាក់យកអារម្មណ៍របស់អ្នកទស្សនារាប់លាននាក់។ លើសពីនោះ នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រ លោក ជា វិបុល ត្រូវបានមហាជនដាក់រហស្សនាមថា «Mr. គឺ» ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើទោះជាថ្ងៃធ្វើជាពិធីករការប្រកួតផ្តាច់ព្រ័ត្របានរំលងផុតប្រមាណ ៤ ថ្ងៃហើយក្តី ក្រឡេកទៅមើលសកម្មភាពខាងក្រោយឆាក ដែលធ្វើឱ្យពិធីករកូនមួយរូបនេះ មើលទៅកាន់តែសង្ហាខ្លាំងលើឆាកនោះ ក៏ព្រោះតែស្នាដៃភរិយារបស់លោក គឺអ្នកនាង គង់ សុជាតិ នោះឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចលោកអ្នកបានដឹងមកហើយ អ្នកនាង គង់ សុជាតិ គឺមិនត្រឹមតែជាពិធីករនោះទេ តែអ្នកនាង គង់ សុជាតិ ក៏មាជំនាញធ្វើសក់ ផាត់មុខ និង មានហាងសាឡនផ្ទាល់ខ្លួនល្បីល្បាញច្រើនឆ្នាំមកហើយ ដែលជាហេតុរាល់គ្រប់កម្មវិធីទាំងលោក ជា វិបុល និង អ្នកនាង គង់ សុជាតិ តែងតែស្រស់ស្អាតស្រស់សង្ហាជានិច្ចដោយជាងចំណានប្រចាំហាងរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីកាន់តែពិសេសនោះ កាលពីថ្ងៃធ្វើជាពិធីករថ្ងៃផ្តាច់ព្រ័ត្រ Cambodian Idol រដូវកាលទី ៤ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ លោក ជា វិបុល ត្រូវបានជាងប្រចាំខ្លួន ពោលគឺអ្នកនាង គង់ សុជាតិ ភរិយាបណ្តូលចិត្តផាត់មុខឱ្យផ្ទាល់ដៃតែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយអ្នកនាង គង់ សុជាតិ និយាយថា ត្រូវធ្វើឱ្យស្វាមីយ៉ាងពិសេស៕

(Visited 12 times, 1 visits today)