(វីដេអូ) ក្រោយមានអ្នកមិនពេញចិត្តឈុតដែលនាងស្លៀក ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្លើយតបទៅវិញបែបនេះ

0
398

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ថ្មីៗនេះ ក្រោយបំពេញបេសកកម្មទទួលបានលទ្ធផលយ៉ាងល្អជូនប្រទេសហើយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បន្តនៅបំពេញការងារជាមួយនឹងស្ថាប័ន MGI បន្តទៀត ដែលឃើញថានៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ បវរកញ្ញារូបនេះបានរំលេចខ្លួនធ្វើឱ្យអ្នកគាំទ្រជាតិ និង អន្តរជាតិស្រឡាំងកាំងនឹងសម្រស់ដ៏ទាក់ទាញរបស់នាងជាថ្មី ខណៈកញ្ញាបានស្លៀកឈុតស្បៃខ្លីលើជង្គង់ពណ៌សាច់ ជាមួយម៉ូដក្បូរក្បាច់ត្បូងឌិនយ៉ាងស្រស់ទាក់ភ្នែក ស័ក្ដិសមជាមួយរូបរាងស្រឡូនរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលទទួលបានពាក្យពេចន៍សរសើរពីមហាជនអ្នកគាំទ្រខ្មែរជាច្រើនជាមួយការបង្ហាញខ្លួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ឃើញថាមានមហាជនមួយចំនួនដែលបង្ហាញការរិះគន់មិនពេញចិត្តដោយប្រើពាក្យសម្ដីមិនសមរម្យទាក់ទងនឹងភាពសិចស៊ីនៃឈុតរបស់បវរកញ្ញារូបនេះផងដែរ ដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបានបញ្ចេញមតិវែកញែកពេញបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីឃើញមានមហាជនមួយចំនួនបង្ហាញការមិនពេញចិត្ត និងមានការផ្ទុះការវែកញែកជុំវិញរឿងនេះ ក៏ឃើញ ពេជ្រ វត្តីសារ៉វឌ្ឍី បាននិយាយនៅក្នុងការឡាយអ៊ីនស្តាក្រាមរបស់ខ្លួន ដោយបានរៀបរាប់ប្រាប់ពីហេតុផល និងកាលៈទេសៈនៃការស្លៀកពាក់ក្នុងនាមជាបវរកញ្ញារបស់នាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ៖ «មិនមែនភ្លេចសីលធម៌ប្រពៃណីខ្មែរទេ គ្រាន់តែកាលៈទេសៈនៃស្លៀកពាក់មានការបត់បែន មិនអាចស្លៀកពាក់ដដែលៗរាល់ថ្ងៃនោះទេ។ បើចង់ស្លៀកពាក់ហូលផាមួងស្លៀកបាន ឬក៏ស្លៀកក្នុងការប្រកួតបវរកញ្ញាណាមួយបាន តែមិនមែនពាក់គ្រប់ពេលគ្រប់វេលាទេ។ ពាក្យថាបង្ហាញពីប្រទេសខ្មែរដែលស្រឡាញ់វប្បធម៌ប្រពៃណី មិនចាំបាច់ត្រូវតែស្លៀកពាក់ខ្មែរនោះទេ គឺអត្តចរិកសំខាន់បំផុត អត្តចរិកល្អគេនឹងសរសើរហើយថាប្រជាជនមកពីប្រទេសកម្ពុជាគឺចរិកល្អបែបនេះ ដូចគេនិយាយចឹងប្រទេសរបស់យើងមានស្នាមញញឹមល្អ ប្រទេសរបស់យើងរស់រាយ ប្រទេសរបស់យើងគួរឱ្យស្រឡាញ់គេចង់មកលេង។ មិនមែនចាំតែស្លៀកពាក់ហូលផាមួងបានអាចបង្ហាញពីខ្មែរបាននោះទេអ្នកទាំងអស់គ្នា យើងត្រូវដឹងកាលៈទេសៈ គ្រាន់តែធ្វើជាមនុស្សល្អ ស្រឡាញ់មនុស្សជុំវិញខ្លួន រាក់ទាក់ ញញឹមគោរពអ្នកដទៃ គេនឹងដឹងហើយថាប្រជាជនខ្មែរយើងគឺល្អ។ ដូចនេះសុំផ្លាស់ប្ដូរគំនិតចាំតែជាន់ពន្លិច ពេលដែលខ្ញុំស្លៀកពាក់អីក៏ដោយ ដូចខ្ញុំនិយាយចឹង គឺខ្ញុំបានរៀបចំមកឱ្យបានល្អបំផុតហើយ»៕