មហាជនបារម្ភ ក្រោយឃើញ ពាក់មី មានជំងឺគ្រុនឈាមចូលមន្ទីរពេទ្យភ្លាមៗ(មានវីដេអូ)
នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតារាកំប្លែង នាយ ពាក់មី មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយលោកបានឱ្យដឹងថាខ្លួនកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយលោកមានជំងឺគ្រុនឈាម។
ក្នុងនោះ នាយ ពាក់មី បានបង្ហោះរូបភាពរបស់លោក ដែលត្រូវបានលោកតា វ៉ិចទ័រ ទៅសួរសុខទុក្ខ ព្រមទាំងអមសារថា៖ «សូមបងប្អូន ប្រយ័ត្នជាមួយ នឹងជំងឺគ្រុនឈាមទាំងអស់គ្នា វាឆ្លងតាមរយ:មូសខ្លាខាំ។ ខ្ញុំឈឺ ៤ ថ្ងៃហើយ ប្រហែល ៧ ថ្ងៃ ទើបបានធូរ! អការ: រងាញាក់ខ្លាំង អស់កម្លាំង ឈឺស្រកៀពេញខ្លួន ឈឺក្បាល ក្តៅមុខ ក្តៅមាត់។ អរគុណលោកតា បានមកសួរសុខទុក្ខ»។
ទោះជាបានធូរស្រាលក្តី មហាជនក៏បានជូនពរដល់ នាយ ពាក់មី ឱ្យឆាប់ជាសះស្បើយឆាប់ៗផងដែរ៕