សែនអាណិត! ការពិតក្រោយស្នាមញញឹម បុរសលក់លៀសហាល ផល ចំរើន មានវិបត្តិមួយនេះ តស៊ូចិញ្ចឹមម្តាយជរា..(មានវីដេអូ)

0
76

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​អ្នកលក់​លៀស​ហាល​កំពុង​តែ​ពេញ​និយម និង​កំពុង​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ស្ដាយ​តុបតែង​ខ្លួន​កាន់តែ​ប្លែក ទឹកមុខ​ពោរពេញ​ដោយ​ភាព​ក្រមិចក្រមើម និង​ស្នាមញញឹម បូក​រួម​នឹង​ភាពរួស​រាយ​រាក់ទាក់ ដៃ​ម្ខាង​កាន់​រទេះអូស​លៀស​ហាល​លក់ ដៃ​ម្ខាង​ទៀត​កាន់​ក្បាល​មេក្រូ ប្រើ​វោហា​សព្ទ សម្ដី​ចាក់ទឹកមិនលិច ស្រែកច្រៀង​ទាក់ទាញ​ប្រជាប្រិយភាព​ឲ្យ​មហាជន​ជួយ​ទិញ តែ​ជីវិត​ពិត​នៅ​ពីក្រោយ​ស្នាមញញឹម​បុរស​លក់​លៀស​ហាល​ដ៏​កម្សត់​ឈ្មោះ ផល ចំរើន រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក រីឯ​លុយ​ចំណេញ​ពី​ការ​លក់​តិចតួច​យក​ទៅ​ជូន​ម្ដាយ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ក្រុមការងារ​សារព័ត៌មាន​កោះសន្តិភាព នៅ​តាម​ដងផ្លូវ​សារ​ធារ​ណៈ ក្នុង​បរិវេណ​ផ្សា​របឹង​ត្របែក លោក ផល ចំរើន ដែល​ជា​អ្នកលក់​លៀស​ហាល​ដ៏​កម្សត់ បាន​ពោល​ឱ្យ​ដឹង​ថា «​សព្វ​ថ្ងៃនេះ លោក​រស់នៅ​ក្នុងផ្ទះ​ជួល​ជាមួយ​ម្ដាយ​ជរា​តែ​២​នាក់​ម្ដាយ​និង​កូន តម្លៃ​២០​ដុល្លារ​ក្នុង​មួយ​ខែ រីឯ​ថ្លៃ​ទឹក​ភ្លើង​ត្រូវ​ចេញ​ដោយ​ខ្លួនឯង​ទៀត​។ បច្ចុប្បន្ន​លោក​មាន​អាយុ​៣៣​ឆ្នាំទៅ​ហើយ តែ​មិន​អើពើ​គិតគូរ​រឿង​ស្នេហា​ឡើយ ព្រោះ​ត្រូវ​រកស៊ី​ចិញ្ចឹម​ម្ដាយ​ដែល​ជរា​មាន​ជំងឺ​ឈឺ​ជា​ប្រចាំ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា «​ក្នុង​វ័យ​៣៣​ឆ្នាំ​នៅ​ក្មេង​ណាស់ ណាមួយ​ខ្លាច​គ្មាន​អ្នក​ស្រលាញ់ ព្រោះ​ខ្លួន​ក្រ​មិន​មាន​លទ្ធភាព​ចិញ្ចឹម​គេ​ឡើយ ហើយ​ក៏​មិន​ចង់​នាំ​គេ​មក​ពិបាក​ជាមួយ​ដែរ​»​។ លោក​បាន​បន្ត​ថា «​ក្រៅពី​របរ​លក់​លៀស​ហាល​ពេល​ថ្ងៃ​ហើយ​នោះ យប់​ឡើង​គឺ​លោក​លក់​ម៉ាំ​វិញ​ម្ដង ដោយរ​បរទាំង​ពីរ​នេះ សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​បងប្អូន​ដែល​ស្រលាញ់​ចូល​ចិត្ត​លោក​ទាំងអស់​។ ពិសេស​មួយ​រយៈ​ដែល​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​នេះ លក់ដាច់​អស់​លឿន​ខ្លាំង​មែនទែន ចំណាយពេល​ត្រឹម​មួយ​ម៉ោង​កន្លះ​ទៅ​ពីរ​ម៉ោង លក់ដាច់​អស់​គ្មាន​សល់​តែ​ម្ដង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​លក់​លៀស​ហាក​ដ៏​កម្សត់​រូប​នេះ និយាយ​បន្ត​ថា «​ចំពោះ​ការ​ទទួល​បានការ​គាំទ្រ​ខ្លាំង ហើយ​ការ​លក់ដូរ​ដាច់​អស់​លឿន​នេះ គឺ​កើត​ចេញពី​ការ​គាំទ្រ​របស់​បងប្អូន ហើយ​លោក​ក៏​បាន​លើកដៃ​សំពះ​ថ្លែង​អំណរ​អរគុណ​ដល់​មហាជន​អ្នកគាំទ្រ​ទាំងអស់​ផង​ដែរ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​នេះ លោ​ក៏​បាន​ប្រាប់​បន្ត​ថា «​ក្នុង​មួយ​ថ្ងៃ លៀស​ហាល​លក់​បាន​ត្រឹម​១៥​ម៉ឺន​រៀល ទៅ​១៧​ម៉ឺន​រៀល តែ​ក៏​អាច​ឈាន​ដល់​២០​ម៉ឺន​រៀល ដោយ​ផាត់​ថ្លៃដើម​ចេញ គឺ​ប្រាក់​ចំណេញ​បាន​ត្រឹម​៣​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ ចំណែកឯ​ម៉ាំ​វិញ ក៏​មិន​ខុស​គ្នា​ដែរ​ដោយ​ផាត់​ថ្លៃដើម​ចេញ គឺ​ប្រាក់​ចំណេញ​បាន​ត្រឹម​៣​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ដូច​ទៅ​នឹង​ការ​លក់​លៀស​ហាន​ផង​ដែរ​។ រីឯ​ប្រាក់​ចំណេញ​វិញ បាន​តិចតួច​ណាស់ ព្រោះ​លៀស​ដែល​លើកយក​មក​លក់​គឺ​ថ្លៃ​ខ្លាំង ក្នុង​មួយ​តៅ​ប្រហែល​១៥​ម៉ឺន​រៀល​ទៅ​ហើយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា និង​ផលវិបាក​នៃ​ការ​លក់​លៀស​ហាល​ថា «​ជួនកាល អាកាសធាតុ​មិន​អំណោយផល មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ពេល​ដែល​លោក​អូស​រទេះ​ដើរ​លក់ បណ្ដាល​អោយ​ត្រូវ​ទឹកភ្លៀង ហើយ​លៀស​ទាំង​អស់នោះ​ក៏​ត្រូវ​បាន​បោះចោល​ទាំងស្រុង ខាត​ទាំង​ថ្លៃដើម ហើយ​មិន​ចំណេញ​ទៀត​ផង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖