Miss Grand ខ្មែរ ៣ ជំនាន់ បំបែកកំណត់ត្រាឈានចូល Top ក្នុងកម្មវិធី MGI(មានវីដេអូ)

0
92

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ម្ចាស់ជ័យលាភី Miss Grand Cambodia តំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតបវរកញ្ញាអន្តរជាតិ Miss Grand International ចំនួន ៣ រូប ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បានធ្វើឱ្យមហាជនមានការពេញចិត្ត និង មោទកភាពខ្លាំងចំពោះអ្នកទាំងបី ដែលបានបំបែកកំណត់ត្រាថ្មី ឈានជើងចូល Top នៃកម្មវិធីប្រកួតអន្តរជាតិដ៏អស្ចារ្យនេះ។ ដោយបវរកញ្ញាទាំងបីរូបនេះ រួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Miss Grand Cambodia ២០២០ លីវ ជីលី បានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International ២០២០ នៅប្រទេសថៃ ក្នុងអំឡុង ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ដែលនាង បានឈ្នះពានរង្វាន់ចំនួនពីរ គឺ ពាន «Grand Pageant’s Choice Award» និងពាន «Country’s Choice of The Year» តាមរយៈការទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោម Miss Grand ទាំង ៦៣ ប្រទេស។ ដោយចំពោះការទទួលបានពានរង្វាន់ « Country’s Choice of The Year » នេះដែរ គឺនាង បានឱកាសឈានជើងចូលដល់ Top ២០ ដោយស្វ័យប្រវត្តិផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា បានតំណាងកម្ពុជាទៅចូលរួមប្រកួត Miss Grand International ២០២១ នៅប្រទេសថៃ ឆ្នាំ ២០២១ ដោយរូបនាង បានធ្វើឱ្យមហាជនអ្នកគាំទ្រ ពិតជាមានការរំភើបចិត្ត និងមោទកភាពខ្លាំង ជាមួយនឹងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិមួយនេះបានយ៉ាងល្អ ព្រមទាំងបានឈ្នះពានរង្វាន់ «Popular Votes» និងអាចឈានជើងចូលដល់ Top កំពូល ១០ នាក់ចុងក្រោយទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើបតែបញ្ចប់បេសកម្មតំណាងប្រទេសចូលរួមប្រកួត Miss Grand International ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះ ដោយកញ្ញាកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរ សែនរំភើបចិត្ត និង មានមោទកភាពយ៉ាងខ្លាំងជាមួយនឹងការខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពប្រកួតលើឆាកអន្តរជាតិនេះបានយ៉ាងល្អខ្លាំង ដែលអាចឈានជើងចូលដល់ Top កំពូល គឺ Top ១០ ដោយសមត្ថភាពរបស់ខ្លួន មិនមែនទទួលបានដោយការបោះឆ្នោតពីមហាជនឡើយ និងទទួលបានមកុដ ជាជ័យលាភីលំដាប់រងទី ៥ នៃកម្មវិធី Miss Grand International ២០២២ ផងដែរ៕