ខេ​ម ចេញ​មុខ​និយាយ​ប៉ុន្មាន​ឃ្លា​ទៅ​កាន់​បុរស​លក់​​លៀស​ហាល ដែល​មានសំនៀង​ដូច​ខ្លួន (វីដេអូ)

0
28

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​លក់​លៀស​ហាល​មួយ​រូប កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម បន្ទាប់​ពី​បុរស​រូប​នោះ​បាន​បកស្រាយ​ចម្រៀង និង​មានសំនៀង​ស្រ​ដៀង​ទៅ​នឹង​តារាចម្រៀង ខេ​ម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​មិន​ទាន់​ដឹង​ថា បុរស​រូប​នោះ​មាន​មូលដ្ឋាន​នៅ​ទីណា​ឡើយ ប៉ុន្តែ​វី​ដេ​ឃ្លី​ប​ដែល​លោក​បាន​បកស្រាយ​ចម្រៀង​ក្នុង​ពេល​កំពុង​លក់​លៀស​ហាល​នោះ ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម រហូត​មាន​អ្នក​ចូល​ទស្សនា​រាប់​សិប​ម៉ឺន​នាក់​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​លក់​លៀស​ហាល​រូប​នេះ បាន​បកស្រាយ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​ឆា​រ៉ា​ក្រមុំ​បង​» ដែល​មាន​ទឹកដម​សំនៀង​ស្រ​ដៀង​ទៅ​នឹង​ម្ចាស់​ដើម គឺ​តារាចម្រៀង​លោក ខេ​ម​។

យ៉ាងណា ក្រោយ​ឃើញ​វី​ដេ​អូ​ពី​បុរស​ខាងលើ​នេះ តារាចម្រៀង​លោក ខេ​ម ក៏​បាន​ចេញ​មុខ​មក​និយាយ​បែប​លេប​ខា​យ​ទៅ​កាន់​បុរស​ខាងលើ​នោះ តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ក្នុង​ពេល​កំពុង​បំពេញការងារ​ច្រៀង​រាំ​អោយ​បងប្អូន​ខ្មែរ​នៅ​អា​មេ​រិ​ក តារាចម្រៀង ខេ​ម បាន​បង្ហោះ​សារ​ថា «​បង​មក​អា​មេ​រិ​ក មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ប្អូន​ចង់​ដណ្ដើម​អាជីព​បងហើយ​»​។ លោក​ថា «​សង្ឃឹម​ពេល​បង​ត្រឡប់​ទៅ​វិញ ប្អូន​ប្រគល់​អាជីព​នេះ​ជូន​បង​វិញ សំខាន់​សក់​របស់​ប្អូន​ពិតជា​ពិបាក​រក​ណាស់​ម៉ូត​បែប​នេះ អរគុណ​សម្រាប់​ការ​ស្រលាញ់​គាំទ្រ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​ការ​បង្ហោះ​សារ​ខាងលើ ពី​តារាចម្រៀង​រូប​នេះ គ្រាន់តែ​ជា​ការ​និយាយ​លេងសើច​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​ការ​ខំ​មិន​ពីក្រោម​អ្វី​ដែល​លោក ខេ​ម បាន​បង្ហោះ​នា​ពេល​នេះ គេ​បានឃើញ​មាន​មហាជន​ជា​ច្រើន​បាន​លើក​ស​សើរ​ពី​ទឹកដម​សម្លេង​របស់​បុរស​លក់​លៀស​ហាល​រូប​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​អ្នកខ្លះ​បាន​ស្នើ​អោយ​លោក ខេ​ម ជួយ​ជ្រោមជ្រែង​បុរស​ខាងលើ​នេះ​ផង ព្រោះ​ជា​មនុស្ស​ដែល​មាន​ទេព​កោសល្យ​លើ​វិស័យ​ចម្រៀង​នេះ​ដែរ និង​មានការ​តស៊ូ​នៅ​ក្នុង​មុខរបរ​របស់​ខ្លួន​គួ​អោយ​សរសើរ​។ បុរស​លក់​លៀស​ហាល​ខាងលើ​នេះ ត្រូវ​បាន​គេ​បង្ហើប​ថា លោក​គឺជា​អតីត​អ្នកលក់​ម៉ាំ​ល្ហុង​នៅ​ក្នុង​ខេត្តស្វាយរៀង ខណៈ​ពេល​គេ​ក៏​ធ្លាប់​បាន​ប្រទះ​ឃើញ​បុរស​រូប​នោះ​លក់​លៀស​ហាល​នៅ​ម្តុំ​បឹង​ត្របែក ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖