ប្រទេសចិន៖ អនាម័យផ្ទាល់ខ្លួនពិតជារឿងមួយសំខាន់ ហើយវាជាអ្វីមួយដែលយើងមិនអាចអត់បាន។ មនុស្សភាគច្រើនងូតទឹកយ៉ាងតិចណាស់ក៏ ១ម្តងក្នុងមួយថ្ងៃដែរ។
ប៉ុន្តែចម្លែកអី ស្ត្រីសញ្ជាតិតៃវ៉ាន់ម្នាក់នេះពិតជាចេះសន្សំសំចៃទឹកបានល្អមែន ដោយងូតទឹកតែម្តងគត់ក្នុងមួយថ្ងៃ។
នេះជារឿងមួយមិនគួរឱ្យជឿ ប៉ុន្តែយោងតាមសារព័ត៌មានតៃប៉ិបានឱ្យដឹងថា អនាម័យខ្លួនប្រាណនាងខ្សោយណាស់ ទើបធ្វើឱ្យប្តីនាងទ្រាំលែងបានទៀត ក៏សម្រេចចិត្តសុំនាងលែងលះ។
គាត់បានអះអាងថា គាត់ទទួលរងសម្ពាធផ្លូវចិត្តពីបញ្ហាអនាម័យផ្ទាល់ខ្លួនរបស់ប្រពន្ធគាត់។
គាត់មិនអាចស៊ូទ្រាំបានក្រោយរយៈពេលជាង ១៣ឆ្នាំ មិនត្រឹមតែងូតទឹកម្តងក្នុង ១ឆ្នាំទេ តែនាងថែមទាំងមិនដុសធ្មេញ ឬកក់សក់នាងឱ្យបានទៀងទាត់ទៀត។
ដំបូងឡើយ ពេលពួកគេទាំងពីរជួបគ្នា នាងងូតទឹកមួយសប្តាហ៍ម្តង តែក្រោយរៀបការរួច ចរិកនាងកាន់តែអាក្រក់ឡើង។ ដំបូង ១ខែនាងងូតទឹកមួយម្តង ហើយនាងនឹងសម្អាតខ្លួនរៀងរាល់កន្លះឆ្នាំម្តង។
គាត់បានប្រាប់ថា នាងងូតទឹកតែពេលចូលឆ្នាំថ្មី និងរាល់ពេលងូតទឹកត្រូវប្រើពេល ៣ម៉ោង។
ដើម្បីបំបាត់ខ្យល់ដង្ហើមអាក្រក់ អ្នកនាង លីន ទំពារស្ករកៅស៊ូ និងពាក់មួកគ្រប់សក់ក្បាលជិតឈឹង។ ពួកគេរួមភេទជាមួយគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ៕