ទេព បូព្រឹក្ស ប្រកាសពីការពពោះកូនដំបូងជាមួយ ជី ដេវីដ(មានវីដេអូ)

0
29

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលស្ងាត់ៗតារាចម្រៀងនាង ទេព បូព្រឹក្ស បានប្រកាសពីការពពោះកូនដំបូងជាមួយគូស្នេហ៍លោក ជី ដេវីដ ក្រោយពីពួកគេបានបង្កើតទំនាក់ទំនងក្រៅឆាកអស់រយះពេលជាច្រើនឆ្នាំមកនេះ។
នៅលើគណនេយ្យហ្វេសប៊ុក ទេព បូព្រឹក្ស បានបង្ហោះរូបភាពរបស់ខ្លួនពីការពពោះជិតគ្រប់ខែ ដោយបានទទួលស្គាល់ និងបើកចំហរជាសាធារណះថា កូននៅក្នុងផ្ទៃរបស់នាងនាពេលនេះគឺជាកូនរបស់នាង និង ជី ដេវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរូបភាពមួយសន្លឹកនេះ ទេព បូព្រឹក្ស ក៏បានភ្ជាប់ជាមួយនឹងសំណេរថា អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកើតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណានិង ព្រហ្មវិហារធម៌ នោះទើបបានបង្កើតជាឈ្មោះថា មាតាជាព្រះ ( Goddess )។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយកិត្តយសក៏សូមប្រកាសពីកាដូរពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ , ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ុពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយ នឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា ខាងមុខនេះជាមួយនឹង ទស្សនីយភាព ថ្មីពីនាងខ្ញុំ ។
អរគុណសម្រាប់ការស្រលាញ់ពីបងប្អូនទាំងអស់គ្នា
ដោយក្តីគោរព ពីយើងខ្ញុំ : ទេព បូព្រឹក្ស និង ងួន ចាន់ ដាវីត ។
យ៉ាងណា មហាជន មិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈ ជាពិសេសបណ្តាអ្នកគាំទ្របានចូលរួមសម្តែង ការអបអរសម្រាប់អ្នកទាំងពីរ ដែលទើបទទួលបានកូនដំបូងនាពេលនេះ បើទោះបីជាអ្នកទាំងពីរនៅមិនទាន់រៀបចំពិធីមង្គលការជាផ្លូវការក៏ដោយ។
គេរំពឹងចំណងស្នេហ៍របស់អ្នកទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត តាមរយៈចំណងដៃកូនរបស់ពួកគេនាពេលនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖