អ៊ុញនោះ ! សង្ស័យ ជីមមី កៀកថ្ងៃចូលរោងការហើយក្រោយបែកធ្លាយ រូបថត Pre.wedding របស់នាងជាច្រើនសន្លឹក…

0
62

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ពិធីការិនីជីមមី និងអ្នកផលិតកម្មវិធីទូរទស្សន៍លោកជីមមី បានដឹកដៃគ្នាទៅថតPre-Wedding កាលពី​ពេលថ្មីៗនេះដែលមើលទៅពួកគេពិតជាគូស្នេហ៍​ដ៍សាកសមគ្នាបំ​ផុត​ព្រោះ​កម្ពស់និងរាងរៅបានដូចគ្នា។ប៉ុន្ដែ​ទាំងជីមមី ប្រុសនិងស្រីគឺមិនទាន់ប្រាប់ទៅFan របស់ពួកគេ​ថាតើ​អ្នកទាំងពីរនឹងចូលរោងការ​នៅថ្ងៃខែឆ្នាំ​ណា​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកយកព័តមានយើងបានទូរស័ព្ទទៅកញ្ញាជីមមី កាលពីរសៀលថ្ងៃទី២២ តុលា តែបែ​ជាមានបុរសម្នាក់​លើក​ជំ​នួស និងថាមិនស្គាល់ជីមមី ទៅវិញទើបមិនអាចសុំការបញ្ជាក់ពី​នាង​រឿងរៀបការនេះបានឡើយ។យ៉ាង​ណា​នេះ​ជាគូស្នេហ៍តារាទី២ហើយដែលបានដឹកដៃគ្នាទៅថតសម្រាប់តាំងរោងការដូចគ្នា បន្ទាប់ពីមុននេះនាងប៉ាច គីម​មួយ ក៍បាន​បណ្ដើរ​លោក​ស​យ រតនៈ ទៅថតPre-Wedding រួចរាល់អស់ទៅហើយដែរ តែគេចាំមើលថាជីមមី ឬគីម​មួយ ជា​អ្នកធ្វើកូនក្រមុំមែនទែនមុន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីការិនីម៉េង ឃុននី ហៅជីមមី ទើបបានដឹកដៃគូស្នេហ៍ដែលមានឈ្មោះដូចគ្នា​លោក​ជីមមី ទៅដើរកម្សាន្ដ​នៅ​សហររដ្ឋអាមេរិកដែលជាទឹកដី​របស់បុរសរូបសង្ហារជីមមី ធ្លាប់​រស់​នៅ​​តាំងពីតូចនោះរយៈពេលខ្លីដើម្បីជួប​សាច់​ញាត្តិខាងប្រុស ហើយពួកគេទើបតែវិល​មកវិញ​ក៍​ថត​Pre-Wedding តែម្ដងដែលនេះបញ្ជាក់ថា​ក្រុមគ្រួ​សារទាំង​សងខាងរួមទាំង​សាមីខ្លួនបាន​យល់​ស្របគ្នាអស់ទៅហើយរឿងមង្គលការរបស់ពួកគេ​ដែលអាចនឹងរៀប​ចំនៅ​ដើមឆ្នាំ២០២៣ ខាងមុខនេះ។គេជឿរថាជីមមី ក៍អាចនឹងរៀបការដល់ទៅ២លើកផងដែរពោល​គឺទាំង​នៅ​​ខ្មែរ​និង​អាមេរិកដូចទឹម រដ្ឋា ដែលបានការមុននាងមុននេះដែរ។ការត្រៀមគ្រងឈុត​កូនក្រ​មុំ​របស់ជីមមី នាពេល​នេះ​ក្រោយពីនាងនិងសង្សារទើប​បានប្រារពខួបស្នេហ៍គម្រប់​២ឆ្នាំកាល​ពីខែកញ្ញាឆ្នាំ២០២២ ផងដែរ ដែលទាំង​ក្នុង​និងក្រៅសិល្បៈបានចាត់ទុកតារា​ទាំងពីរថាគឺជាគូ​ស្នេ​ហ៍​ដ៍សាកសមគ្នាបំផុតតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីមមី ស្ថិតក្នុងចំណោមពិធីការិនីទាំង៣ដួងដែលត្រូវប៉ាន់ធ្វើជាMC តាមបណ្ដារកម្មវិធី​Agency ទាំយឡាយ​ហើយ​២ដួងទៀតគឺអ្នកនាងខៀវ សានសាណា និងVJ ណាណា ដែល​តាម​ព័ត​មានថាពួកគេមានតម្លៃខ្លួនប្រហាក់​ប្រ​ហែ​លគ្នា​ពោលគឺធ្វើការអត្ថាធិប្បាយ១​កម្មវិធី​ស៊ីថ្លៃ​៥០០ដុល្លារ ក្នុងរយៈពេល៣ម៉ោងចុះ។នៅតាមកម្មវិធីខ្លះគេឃើញ​ជីមមី -ជីមមី ចាប់​ដៃគ្នា​ទៀតផងទើបធ្វើឲ្យគូស្នេហ៍តារា១គូនេះត្រូវប៉ាន់ដូចរៀមច្បងគង់ សុជាតិ-ជា វិបុល ដែរ៕