ខ្ញុង បញ្ជាក់មូលហេតុ មិនមានមុខសម្តែងក្នុងក្រុមនៅទ្រនំថ្មី

0
91

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ក្រុមកំប្លែងដែលដឹកនាំដោយលោក សុវណ្ណ រិទ្ធី ហៅតា វ៉ិច ទ័រ បានស្វែងរកទ្រនំថ្មីរួចហើយគឺនៅស្ថានីយ៍ទូរទស្សន៍PNN បន្ទាប់ពីក្រុមរបស់លោកបានរើបង្វិចចាក់ចេញពីទ្រនំចាស់CTN។
យ៉ាងណាអ្វីជាការកត់សម្គាល់នោះ សមាជិកក្រុមកំប្លែងស្ទើរតែទាំងអស់ បានលេចមុខសម្តែងជាបន្តបន្ទាប់ តែបាត់តែនាង ខ្ញុង ដែលមិនឃើញចូលរួមសម្តែងនៅក្នុងក្រុមឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចបានធ្វើឲ្យមហាជនមួយចំនួនគិតថា លោកតា វ៉ិច ទ័រ ទំនងជាមិនហ៊ានកោះហៅនាង ខ្ញុង ឲ្យចូលសម្តែងនៅក្នុងក្រុមនៅទ្រនំថ្មីនេះឡើយ ដោយសារមួយរយៈចុងក្រោយនាងបានជួនព្យុះភ្លៀងព័ត៌មានមិនល្អ រួមទាំងហ៊ុំព័ទ្ធដោយបំណុលផងនោះ។
ទោះជាយ៉ាងណាជុំវិញការលើកឡើងខាងលើនេះនាង ខ្ញុង ក៏បានចេញមុខបញ្ជាក់ពីមូលហេតុចម្បងៗមួយចំនួន ដែលជាដើមចងមិនអាចឲ្យនាងទៅចូលរួមសម្តែងនៅក្នុងក្រុមជាថ្មីឡើងវិញបាននាពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង ខ្ញុង បានលើកឡើងថា រហូតមកទល់នាពេលនេះនាងនៅតែប្រកាន់ជំហរនឹងមិនចូលរួមកំប្លែងនៅក្នុងក្រុមបន្តទៀតឡើយ ដោយសារនាងបានលាឈប់ពីក្រុមរួចហើយ។
នាងបញ្ជាក់ថា កន្លងមកមិនមែនមេនាង (លោកតា វ៉ិច ទ័រ) អត់ហៅនាងឲ្យមកសម្តែរជាថ្មីនោះឡើយ ប៉ុន្តែនាងទៅវិញទេដែលបានបដិសេធពីរឿងនេះ។
នាងថា ពុក(តាវ៉ិចទ័រ) តែឆាត និងខលមកសួរសុខទុក្ខខ្ញុំរហូត និងបានហៅខ្ញុំឲ្យចូលសម្តែងនៅកន្លែងថ្មីនេះដែរ ព្រោះគាត់នៅតែស្តាយទេពកោសល្យរបស់ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបន្ថែមថា គាត់ជាអ្នកដឹកនាំតែងគិតគូនាងរហូតមក ប៉ុន្តែនាងមិនអាចចូលសម្តែងវិញបានឡើយ ដោយសារនាងខ្លាចធ្វើឲ្យខូច និងអាប់អោនដល់ក្រុមទាំងមូល។
នាងបញ្ជាក់ថា នាងបានសុំលាឈប់ពីការកំប្លែងនេះតាំងពីនៅCTN មកម្លោះ បន្ទាប់ពីនាងបានជួបរឿងជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ។ ការលាឈប់នេះ ដោយសារតែនាងមិនចង់ធ្វើអោយខូចឈ្មោះស្ថាប័នគេ និងធ្វើអោយខូចកិត្តិយសក្រុមដែលនាងជ្រក។
យ៉ាងណា បើតាមអ្នកនាង ខ្ញុង នាងក៏មានចិត្តសប្បាយរីករាយ ក្នុងពេលដែលនាងបានឃើញក្រុមកំប្លែងរបស់នាង បានរកឃើញទ្រនំថ្មីល្អសម្រាប់ជ្រកកោណ បន្ទាប់ពីចាកចេញពីកន្លែងចាស់នោះមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការកត់សម្គាល់ ក្រោយចាកចេញពីក្រុមកំប្លែងនាង ខ្ញុង បានងាកទៅចាប់របរលក់ត្រី ផ្អក និងគ្រឿងសម្រាប់បរិភោគមួយចំនួនទៀតតាមអនឡាញ ហើយនាង និងស្វាមីក៏ឆ្លៀតបន្តការងារច្រៀងភ្លេងការផងដែរ។
បើទោះជាមានជីវភាពមិនសូវធូធារដូចជាពេលមុន ប៉ុន្តែនាងត្រូវបានគេមើលឃើញថា កំពុងខិតខំយ៉ាងខ្លាំងលើមុខរបរតាមអនឡាញនេះ ដើម្បីដោះបំណុលគេដែលនាងជំពាក់រាប់សិបម៉ឹនដុល្លារ៕