ហ្វាហ្វា សរសើរ ប៉ែន ភ័ក្រ្តសុធារិទ្ធ ពេញៗមាត់មិនមែនបងប្រុសបង្កើត តែទឹកចិត្តលើសបងប្រុសបង្កើតទៀត
បើនិយាយពីទំនាក់ទំនងរវាងតារាប្រុសរូបសង្ហា ប៉ែន ភ័ក្រ្តសុធារិទ្ធ និង តារាស្រីរូបស្រស់សាច់សខ្ចី ហ្វាហ្វា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាអ្នកទាំង ២ ទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់បង្ហាញសកម្មភាពរួមការងារ និង ក្លាយជាដៃគូសម្ដែងដ៏ស័ក្តិសមក្នុងភាពយន្តខ្មែរថ្មីៗបន្តបន្ទាប់។
ម្យ៉ាងវិញទៀត គេចាប់អារម្មណ៍ឃើញថា ប៉ែន ភ័ក្រ្តសុធារិទ្ធ និង ហ្វាហ្វា មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាលទាំងក្នុងពេលរួមការងារជាមួយគ្នា និង បណ្ដើរគ្នាចូលរួមកម្មវិធីផ្សេងៗយ៉ាងត្រសងទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបស្រស់ និង តារាប្រុសរូបសង្ហានេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈឃើញវីដេអូសកម្មភាពអ្នកទាំងពីរបង្ហាញការយកចិត្តទុកដាក់មើលថែគ្នា មើលទៅប្រៀបដូចកំពុងមានទំនាក់ទំនងពិសេសនឹងគ្នា។
ដោយឡែក ថ្មីៗនេះ ហ្វាហ្វា កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ចំពោះទំនាក់ទំនងរវាងនាង និង លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ក្រោយពីបានឃើញគណនីហ្វេសប៊ុករបស់នាងបង្ហោះរូបភាពជាមួយលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ភ្ជាប់ជាមួយសារនិយាយទម្លាយអារម្មណ៍ពិត និង សរសើរចំពោះតារាប្រុសរូបនេះពេញៗមាត់ ដែលលោកមិនមែនជាបងប្រុសរបស់នាងទេ តែទឹកចិត្តរបស់លោកលើសពីបងប្រុសបង្កើតទៅទៀត។ ក្នុងនោះ ហ្វាហ្វា បានសរសេរថា ៖ «មិនមែនជាបងប្រុសបង្កើតទេ តែទឹកចិត្តលើសពីបងប្អូនបង្កើតទៀត»៕