ដុចសន្យាមេន ទីបំផុតចែដាណា យកថវិកាជូនគ្រួសារ.. … (មានវីដេអូ)

0
55

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៩:00 ទើបកន្លងផុតទៅថ្មីៗនេះ មានហេតុការណ៍ ដ៏សែនរន្ធត់មួយ បានកើតឡើង ស្ថិតនៅចំណុច ទូកដរទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហើយមូលហេតុ ដែលបណ្តាលឲ្យ ទូកដ លិចបែបនេះ គឺដោយសារតែ ម្ចាស់ទូក ដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ សាកសពកុមារាចុងក្រោយ ត្រូវបានរកឃើញហើយ។ ក្នុងនោះ បើយោងតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា “ទី​បំផុត​សាក​សព​កុមារា​ចុង​ក្រោយ​ ត្រូវ​បាន​រកឃើញ​ហើយ​ គិត​មក​ត្រឹម ​ថ្ងៃ​ទី១៥​ ខែ​តុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៦:១៥ នាទី​ព្រឹក​ សាក​សព​កុមារា​ ឈ្មោះ​ មាស​ សុវណ្ណរាជ​ អាយុ​១៤ឆ្នាំ​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​រកឃើញ​ហើយ​ សរុប​ចំនួន​១៥នាក់ ស្រី០៤នាក់ (ស្លាប់​១១នាក់​ ស្រី​០៣នាក់)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលដឹងរឿងនេះ ធ្វើឲ្យ ចែដាណា នៅមិនសុខទេ ក៏បានប្រកាស ទំាងទឹកភ្នែកថា “នាងខ្ញុំជួយគ្រួសារស.ពក្មេងៗរងគ្រោះ មួយគ្រួសារ 500$ សរុប 5500$ សម្រាប់១១គ្រួសារ។ ដោយក្ដីសង្វេគពន់ពេក នាងខ្ញុំពិតជាមិនអាចទប់អារម្មណ៍បានទេ ពេលនេះ មានតែការផ្ដល់កម្លាំងចិត្តប៉ុណ្ណោះ និងជួយគ្នាប៉ុណ្ណោះ។ នាងខ្ញុំនឹងជួយក្មេងៗនៅភូមិកោះចំរើន ស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីលើកទឹកចិត្តពួកគាត់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះបានសន្យា ទីបំផុត ក្រុមការងារ របស់ ចែដាណា បានយកថវិកា ទៅជូនក្រុមគ្រួសារ នៃសព ដោយផ្ទាល់ដៃហើយ។ ក្នុងនោះ ចែដាណា បានបន្ថែមថា “ក្រុមការងារ បាននាំយកថវិកានាងខ្ញុំ 5500$ ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារក្មេងៗហើយព្រឹកនេះ ពិតជាសង្វេគ ឪពុកម្ដាយបាត់បង់កូន បងប្អូនព្រាត់គ្នា ក្មេងៗកំពុងពេញវ័យសិក្សា មិនគួរណាមានរឿងអកុសលបែបនេះកើតឡើង ពេលនេះ មានតែការលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅចំពោះក្រុមគ្រួសារ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះវីដេអូ ក្រុមការងាររបស់ ចែដាណា ប្រាប់រឿងមួយឲ្យដឹងថា “នេះគឺកំពង់ចម្លងទៅកោះចំរើន ដើម្បីទៅដល់ទៅនោះ គឺត្រូវប្រើស្រឡាង ឬទូកដ ហើយទូកដែលលិចគឺមានសភាព ធ្លុះធ្លាយ ហើយ អ៊ីចឹងទៅ ពេលធ្វើដំណើរបណ្តើរត្រូវបូមទឹកចេញបណ្តើរ និងក្មេងៗគាត់ប្រាប់…”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពរូបភាព និង វីដេអូ៖ ទ្រី ដាណា, Sovann Rithy

សូមទស្សនាវីដេអូខាងក្រោម៖