(វីដេអូ) ប៉ែន ភ័ក្រ្តសុធារិទ្ធ កាន់តែស្និទ្ធនឹង ហ្វាហ្វា តាមមើលថែលួងលោមនាងដូចគូស្នេហ៍
អ្នកគាំទ្រវិស័យភាពយន្តខ្មែរច្បាស់ជាបានជ្រាបហើយពីតារាប្រុសរូបសង្ហា ប៉ែន ភ័ក្រ្តសុធារិទ្ធ និង តារាស្រីរូបស្រស់សាច់សខ្ចី ហ្វាហ្វា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាអ្នកទាំង ២ ទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់បង្ហាញសកម្មភាពរួមការងារ និង ក្លាយជាដៃគូសម្ដែងដ៏ស័ក្តិសមក្នុងភាពយន្តខ្មែរថ្មីៗបន្តបន្ទាប់។
លើសពីនេះ គេចាប់អារម្មណ៍ឃើញថា ប៉ែន ភ័ក្រ្តសុធារិទ្ធ និង ហ្វាហ្វា មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាលទាំងក្នុងពេលរួមការងារជាមួយគ្នា និង បណ្ដើរគ្នាចូលរួមកម្មវិធីផ្សេងៗយ៉ាងត្រសងទៀតផង។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងស្រីរូបស្រស់ និងតារាប្រុសរូបសង្ហានេះ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ ខណៈឃើញវីដេអូសកម្មភាពអ្នកទាំងពីរចូលរួមកម្មវិធីមង្គលមួយជាមួយគ្នា ជាពិសេសឃើញលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ បង្ហាញការយកចិត្តទុកដាក់ខ្លាំងចំពោះ ហ្វាហ្វា ពេលដែលនាងស្រវឹង ដោយនាងហាក់មានរឿងពិបាកចិត្តនិយាយផងយំផង ដែលឃើញលោកជួយមើលថែលួងលោមនាងទៀតផង។
គ្រាន់តែបានឃើញវីដេអូសកម្មភាពរបស់ ហ្វាហ្វា និង សុធារិទ្ធ យ៉ាងស្និទ្ធស្នាល និង យកចិត្តទុកដាក់ចំពោះគ្នាបែបនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនលាន់មាត់សរសើរថាអ្នកទាំងពីរស័ក្តិសមគ្នាខ្លាំង និង ថែមទាំងផ្គូរផ្គង់ចង់ឱ្យអ្នកទាំងពីរស្រឡាញ់គ្នាទៀតផង៕