អាក្រក់ជូរជាតិណាស់! ឃើញលោក ណុប បាយ៉ារិទ្ធ ឈឺ ពិបាកក្នុងខ្លួនក្រោយឆ្លងកូវីដ ស្រាប់តែបុរសម្នាក់ខំមិនថា «អត់ព្រមងាប់» តោះទៅស្គាល់មុខបុរសចិត្តខ្មៅ…(មានវីដេអូ)

0
4435

រាជធានីភ្នំពេញ៖ មុននេះ តារាចម្រៀងទ្រនំហង្សមាសលោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាព២សន្លឹក បង្ហាញអត្តសញ្ញាណបុគ្គលម្នាក់ បានប្រើសម្ដីប្រមាថអាយុជីវិតរបស់លោក តាមរយៈការខមិនអសីលធម៌នៅពីក្រោមការចុះផ្សាយរបស់សារព័ត៌មានមួយថា«អត់ព្រមងាប់» ដែលសម្ដីនេះហាក់ប៉ះពាល់ខ្លាំងទៅលើទឹកចិត្តរបស់ ណុប បាយ៉ារិទ្ធ ខណៈកំពុងសម្រាកព្យាបាលកូវីដ១៩។

ពាក្យសម្ដីមើលងាយ និងប្រមាថអាយុជីវិតបងប្រុសបង្កើតតារាចម្រៀងរាងសង្ហា នីកូ រូបនេះ ត្រូវបានសាមីខ្លួន ទម្លាយជាសាធារណៈ ភ្ជាប់ជាមួយសម្ដីមានន័យប៉ុន្មានម៉ាត់ សូមឲ្យបងប្អូនមហាជនពិចារណាចំពោះចេតនា

បុគ្គលអគតិរូបនោះថា«សូមបងប្អូនពិចារណាតាមការគួរ មនុស្សអាយុធ្វើឪពុកគេបាន តែមើលការនិយាយដែលគាត់ប្រមាថមកលើខ្ញុំ ដាច់ខាតកុំនិយាយរឿងគិតមិនបានវែងមកដាក់ពីមុខអោយសោះ»។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវប្រមាថមាក់ងាយជីវិតនេះ កំពុងធ្វើឲ្យមហាជន និងអ្នកសិល្បៈជាច្រើនផ្ទុំកំហឹងជាខ្លាំង ដោយមានទាំងការជេរតបត ព្រមទាំងបញ្ចេញមតិលើកទឹកចិត្តដល់ ណុប បាយ៉ារិទ្ធ ដែលកំពុងរងការយាយីពី កូវីដ១៩ថា«កុំគិតច្រើនបងនាំប៉ះពាល់ផ្លូវចិត្ត ប្អូនសូមជូនពរបងមានសុខភាពល្អរឹងមាំ បានជាសះស្បើយឆាប់ៗ»៕