ញាក់សាច់ !ចាប់បានមិនចេះតិចប្រុសស្រីជាង ៣០នាក់ផ្ដុំគ្នា ថតរឿងកូនជ្រូក ទាំងយប់ថ្ងៃ ថែមទាំងមានការផ្សាយ(Live)ផ្ទាល់ទៀត…
នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ សមត្ថកិច្ចថៃមួយក្រុម បានរួមគ្នាសម្រុកទៅបង្រ្កាបក្របួចជនជនជាតិចិនមានប្រុសស្រីមួយក្រុមដែលនាំគ្នារកស៊ីរួ…ម…ភេ…ទ ផលិតជារឿងអា…ស…អា…ភា…ស ដាក់លក់តាមអនឡាញ បង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង។
ប្រតិបត្តិការណ៍ចុះបង្រ្កា…បមួយនេះ បានប្រព្រឹត្តទៅនៅបន្ទប់ខន់ដូមួយកន្លែង នាខេត្តឈុនបុរី ប្រទេសថៃ ដែលជាកន្លែងទីតាំងធ្វើសកម្មភាពរបស់ក្រុមជនជាតិចិនខាងលើ។
ព័ត៌មានបានឱ្យដឹងទៀតថា ខណៈចូលគាស់កកាយសម្បុករកស៊ីផលិតរឿងអា…ស…អា…ភា…សមួយនេះ ភ្លាមៗគេចាប់ឃាត់ខ្លួនបានអ្នកថត ព្រមទាំងអ្នកសម្តែងប្រុសស្រី មានទាំងជនជាតិចិន និង ជនជាតិថៃចំនួន ៨ នាក់។
ចំណែកភស្តុតាងវិញ គេប្រមូលបានវត្ថុតាងច្រើនជាង ៥០ ដោយក្នុងនោះរួមមាន ទឹករំអិល ថ្នាំសម្រើប ព្រមទាំងស្រោ..មអនាម័..យជាច្រើនប្រអប់ ហើយក៏មានឧបករណ៍សម្រាប់ថត វីដេអូ ដូចជាទូរស័ព្ទដៃចំនួន ១២ គ្រឿង និង ទូរទស្សន៍ចំនួន ៤ គ្រឿងទៀត។
ជាមួយគ្នានេះ សមត្ថកិច្ចថៃបានឱ្យដឹងថា ក្រុមមួយនេះត្រូវបានតាមដានយូរណាស់មកហើយ គេរកស៊ីដោយបើកឱ្យមនុស្សចូលទៅមើលវីដេអូអា…ស…អា…ភា…សតាមវេបសាយ ជាពិសេសមានទាំងការ Live ផ្ទាល់ទៀត សម្រាប់អតិថិជន ។
ក្រុមមួយនេះគឺនាំគ្នាសម្តែងទាំងយប់ទាំងថ្ងៃ ដោយមានអ្នកសម្តែងទាំងប្រុស ទាំងស្រី និង ភេទទី ៣ សរុបរហូតដល់ទៅ ៣០ នាក់ ដែលពួកគេប្តូរគ្នាសម្តែងរយៈពេល ៦ ម៉ោងម្តងទៀតផង៕