យុត្ថារ៉ា ឆាន្នី ៖នាំប្រពន្ធថ្មីទៅញាំគុយទាវនៅ​ហាង​ប្រ​ពន្ធចាស់…(មានវីដេអូ)

0
68

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖លោកយុត្ថារ៉ា ឆាន្នី ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះតែថ្មីៗនេះលោកបាន​នាំភរិយា​ថ្មីញាំគុយទាវ​នៅ​ហាងអ្នកនាងចន ច័ន្ទ ហើយលោកថែមទាំងបានជួបអតីតម្ដាយ​ក្មេក​និង​នៅតែរាប់អានគ្នាជាមួយគ្នាធម្មតា។សកម្មភាពរបស់លោកឆាន្នី បែបនេះក្រោយពីលោក​បាន​លែងលះជាមួយភរិយាដើមអ្នកនាងចន ច័ន្ទលក្ខិណា ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែលោក​នៅ​តែមកលេងកូនស្រីនី ចិន្ដាចូលី ដែលពេលនេះពេញវ័យក្រមុំ​ទៅហើយ​នោះ​ជាញឹកញាប់ ខណៈដែលកន្លងមកគេឃើញលោកឆាន្នី ធ្លាប់ទាំងបានជល់កែវនិងចាប់ដៃ ជាមួយ​ស្វាមី​ថ្មី​អ្នក​នាង​ចន ច័ន្ទ គឺលោកហេង ឡុង ដូចជាមិត្តភក្ដិទៀតផង ដែលសកម្មភាពបែបនេះគូស្នេហ៍​មួយចំនួនទៀត​ពេលពួក​គេបែកបាក់គ្នាហើយកម្រអាចធ្វើបានដូចរូបលោក​ណាស់។ចំពោះ​អតីត​ភរិយា​លោក​ឆាន្នី គឺអ្នកនាងចន ច័ន្ទ វិញ​ពេលនេះត្រូវបានគេហៅនាងថាជា​”ជំទាវៗ”​បន្ទាប់ពី​ស្វាមីថ្មីរបស់​នាងលោកហេង ឡុង បានឡើងជាឧកញ៉ា កា​ល​​ពីចុងខែមេសា កន្លង​មក។​លោកឆាន្នី មិន​ដែល​ថ្លែងសារឌឺដងឲ្យភរិយាចាស់លោកម្ដងណានោះទេ តាំងពី​លោក​​ចែក​ផ្លូវជាមួយអ្នក​នាង​ចន ច័ន្ទ មកហើយពេលនេះរូបលោកនៅតែ​និយាយស្ដីរកអតីតប្រពន្ធ​ជាធម្មតា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូររំលឹកថាលោកយុត្ថារ៉ា ឆាន្នី បានរៀបការជាមួយអ្នកនាងចន ច័ន្ទលក្ខិណា ដល់ទៅ​២លើកនិងបាន​រួមរស់​ជា​មួយគ្នារយៈពេល១៧ឆ្នាំទីបំផុតចំណងស្នេហានៅតែមិនអាចរក្សារបានភាពគង់វង្សដដែល ទើបធ្វើឲ្យអស់​គូ​ស្នេ​ហ៍គំរូនៅក្នុងសិល្បៈតទៅទៀត។​ក្រោយធ្លាក់ខ្លួន​ពោះ​ម៉ាយត្រឹម​តែរយៈពេលខ្លីប៉ុណ្ណោះលោកឆាន្នី ក៍រកបាន​ភរិយាថ្មីសាច់សខ្ចី​ហើយមាន​កូន​ស្រី​ម្នាក់ទៀត ស្របពេលដែលលោកក៍បានផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុង ដោយងាកទៅ​រកស៊ីផ្នែក​អច​ល​នទ្រព្យ ហើយគេឃើញរយៈពេលចុងក្រោយនេះលោកកាន់តែ​មានព្រលឹង​រហូត​អ្នក​ខ្លះ​មើល​សឹង​មិនស្គាល់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីលោកយុត្ថារ៉ា ឆាន្នី គូស្នេហ៍តារាដែលចែកផ្លូវគ្នាហើយតែនៅបន្ដរាប់អានគ្នា​ជា​ធម្មតាមានដូចជាពេជ្រ សោ​ភា និងអតីតប្ដីលោកឡៅ ឆលី ,សុខ សោម៉ាវត្តី និងប្ដីចាស់​លោក​ទូច ដាណារ៉ា រួមទាំងនាយចឺម និងអតីត​សង្សារទាំង៤ដួងជាដើមដែលពួកគេមិនចេះឈ្លោះ ឬហែកហួរគ្នាឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖