នុះ!!! រឿងហើយ ចូលក្លឹបអត់ប្រាប់ប្រពន្ធ Love Riya ខឹងក្តៅឆេវ ដេកក៍មិនលក់ ដែរបង្ហោះសារទាំងយប់… (មានវីដេអូ)

0
61

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ដឹក​ដៃ​គ្នា​ ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ​រហូត​មកដល់​ពេលនេះ​ អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា កំពុង​មាន​ដំណក់​ឈា,ម​រួមគ្នា ធ្វើឲ្យ​ជីវិត​គ្រួសារ​របស់​ពួកគេ កាន់តែ​មាន​សុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ ការ​មាន​ប្ដី​ក្រោយនេះ អ្នកនាង​Love Riya​បាន​ផ្លាស់ប្ដូរ​អត្តចរិត​របស់​ខ្លួន​ច្រើនណាស់​ពី​មនុស្ស​ធ្លាប់តែ​ឆេវឆាវ ឆ្លើយតប​ឥត​សំចៃ​ចំពោះ​អ្នក​មិន​ពេញចិត្ត​ខ្លួន តែ​ពេលនេះ​ត្រជាក់​ដូច​ទឹក​អញ្ចឹង​។​

ងាកមកលោកប៉ូលិសរូបសង្ហាជាស្វាមីរបស់អ្នកនាងLove Riyaវិញ ទោះបានប្រពន្ធជា​មេម៉ាយ​កូន១ពិតមែន តែលោកពិតជាសរសើរសំណាងខ្លួនឯងខ្លាំងណាស់ ដែលយកប្រពន្ធហើយមានកូនប្រើស្រាប់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាកន្លងមក​រូបគេ ធ្លាប់ធ្វើ​ឲ្យ​អ្នកនាង​Love Riya​សង្កៀរចិត្ត​ខ្លះៗ​រឿង​ផឹ​,​ក​ស៊ី តែ​លោក​ប៉ូលិស​រូប​សង្ហា​រូប​នេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ពិបាកចិត្ត​ទៀត​នោះឡើយ​។

​បន្ថែមលើនេះ ក្រោយមានកូនជាមួយគ្នា, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ លោក បានបង្ហោះរូបថត១សន្លឹកឱនស្ទាបពោះភរិយា ហើយធ្វើការសន្យាបន្ថែមទៀតថា «បងសន្យាថានឹងមើលថែគ្រួសារមួយនេះ អោយ​គង្សវង់​ជានិរន្តរ៍​ អវស្សាន្ត​នៃជីវិត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដីស្រលាញ់នឹងចូលចិត្តស្នាមញញឹមរបស់អូនជាជាងឃើញទឹកភ្នែកអូនស្រក់ ចាប់ពីពេលនេះទៅបងលែងអោយអូនយំទៀតហើយ(បងសន្យាក្នុងនាមជាកូនប្រុស) សុំទោសសម្លាញ់ ក៏ដូចជាបងប្អូនអ្នកស្គាល់ទាំងអស់គ្នាផង​ ខ្ញុំហ្នឹងយកទឹកជំនួសស្រាហើយ»។

ងាកមកអ្នកនាងLove Riyaក្រោយឃើញប្ដីសន្យាច្រើនដងពេកនៅតែដដែលនោះ នាងក៏បានចូលទៅខំមិនដាស់តឿនថា «លើកទីបីហើយណាប្តី​ លើកនេះអូនសង្ឃឹមថា ប្តីនឹងមិនអោយអូនមេម៉ាយម្តងទៀតទេ»។ ជាការឆ្លើយតប លោក ហេង គីមហៀង ប្រាប់ទៅវិញថា «ទទួលបានហើយប្រពន្ធ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសន្យាជាមួយប្រពន្ធមិនទាន់បានប៉ុន្មានផង ស្រាប់តែលោក ហេង គីមហៀង ចូលក្លិបស្ងាត់ៗ ធ្វើឲ្យអ្នកនាងLove Riyaខឹងខ្លាំងណាស់ ក៏បានបង្ហោះសារប្រកាសក្ដែងៗកាលពិថ្ងៃទី១៩ ខែតុលាថា «ចូលក្លឹបលើកទីមួយ ខ្ញុំលើកលែងអោយ តែកុំមានលើកក្រោយ ខ្ញុំមិនលើកលែងអោយទេ ជាពិសេសមនុស្សដែលខ្ញុំ មិនចូលចិត្ត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ពេលរៀបការហើយភ្លាមៗ អ្នកនាង Love Riyaធ្លាប់បញ្ជាក់ឆ្លើយតបទៅនឹងអ្នកខំមិនទើសខ្លួនថា ខ្លួន​ចង់​ប្ដី​ប៉ុន្មាន​ជា​រឿង​របស់ខ្លួន ហើយ​អត់​មាន​សុំ​បាយ សុំ​អង្ករ​អ្នកណា​ហូប​ទេ ហើយ​បើ​បងប្អូន​ណា​ប្ដី​ធ្វើបាប​ហើយ​នៅតែ​យកទៅ យកទៅ អ្នកឯង​១០​ឆ្នាំ មាន​ប៉ុន្មាន​ដង នៅ​ដេក​ឱប​ទុក្ខ​ទៅមួយ​ជីវិត​ហ្នឹង​ទៅ អត់​ហ៊ាន​លែង​ប្ដី​ខ្លាច​គេ​ថា​មេម៉ាយ​មែន​? ខ្លាច​គេ​ថា​ប្ដូរ​ប្រុស​មែន​?

Love Riya​បន្តថា សម័យនេះ សម័យ​អី​ហើយ ហើយ​១០​ឆ្នាំមាន​ប៉ុន្មាន​ដង​, ខ្លួន​ឱប​អ្នកឯង​មាន​ក្ដី​សុខ​តែ​៣​ថ្ងៃ ក៏​ខ្លួន​យក​ដែរ ការ​ហើយ​៣​ថ្ងៃ​លែង​គ្នា​ក៏​សុខចិត្ត​ដែរ ហេតុ​អី​សុខចិត្ត​អង្គុយ​ដេក​យំ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់ ដោយសារតែ​ប្ដី ដែល​មាន​ចរិត​អន់ ហេតុអ្វី​ត្រូវ​ធ្វើ​ចឹ​ង​? ហេតុអ្វី​ស្រីៗ​គ្នា​យើង​គ្មាន​ភាព​ក្លាហាន ក្នុង​ការ​ជ្រើសរើស​អ្វី ដែល​ជា​ក្ដី​សុខ​ខ្លួនឯង​?៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖