រាជធានីភ្នំពេញ៖ ជារឿងដ៏ភ្ញាក់ផ្អើលបំផុតមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមុននេះ អ្នកនាង ដេត ម៉ាលីណា អតីតភរិយារបស់លោកឧកញ៉ា ឌួង ឆាយ បានបង្ហាញវីដេអូដែលយកចេញពីកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ដោយក្នុងវីដេអូនោ៖
គឺបង្ហាញពីសកម្មភាពហិង្សានៅក្នុងគ្រួសារ ដែលបង្កឡើងដោយលោកឧកញ៉ា ឌួង ឆាយ មកលើអ្នកនាងផ្ទាល់តែម្ដង ។
ជាមួយគ្នានេះដែរ ក្រោយពីមានការចែកចាយវីដេអូហឹង្សាដ៏សាហាវឃោរឃៅនៅលើបណ្ដាញសង្គមហ្វេសប៊ុកយើងបានឃើញមានបងប្រុសម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Ly Zahry បានស៊ែរវីដេអូមួយនេះ
ហើយបានសរសេរភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះថា៖«ហឹង្សាក្នុងគ្រួសារម្ដងម្កាលជារឿងធម្មតាទេក្នុងគ្រួសារ អប់រំមិនស្ដាប់ ប្រាប់មិនតាម ប្រាប់ឲ្យទៅឆ្វេង បែរជាទៅខាងស្ដាំ ឌឺដង ស្ដីមួយម៉ាត់ តដប់ម៉ាត់ ត្រូវដាក់ខ្លះហើយ។
ជាប្ដីមានអារម្មណ៌ថាឈឺចាប់ណាស់ ដែលខំលះបង់គ្រប់យ៉ាងដើម្បីគេ តែគេមិនគោរព មិនឲ្យតម្លៃ ចុឹងមានតែដាក់ខ្លះហើយ»។
គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២១ នេះ បានប្រេីប្រាស់ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេចតេជោ
ចូលមក ខមមិន នៅលេី ហ្វេសប៊ុក អតីតប្រពន្ធរបស់ ឧកញ៉ា ដួង ឆាយ គឺ លោកស្រី ដេត ម៉ាលីណា ដោយមានខ្លឹមសារថា ហេតុអីដួង ឆាយ ឃោរឃៅដល់កំរឹតនេះ ?
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ បន្ទាប់ពី អតីតភរិយារបស់លោកឧកញ៉ា ដួង ឆាយ បង្ហោះវីដេអូ ប្រមាណជាង ១ម៉ោង បង្ហាញអំពីសកម្មភាពរបស់ឧកញ៉ា ដួង ឆាយ ប្រេីហឹង្សាលេីភរិយាយ៉ាងធ្ងន់ធ្ងរ ។
ទង្វើរបស់ ឧកញ៉ា ដួង ឆាយ ធ្វើអោយមហាជនដែលធ្លាប់តែគាំទ្រលោក បានផ្ទុះការរិះគន់យ៉ាងខ្លាំង ៕