ប្រទេសហ្វីលីពីន៖ បើយោងតាមបណ្តាញសង្គមទាក់ទងទៅនឹងក្មេងស្រីជំទង់ម្នាក់មានឈ្មោះ Veronica Cominguez អាយុ ១៤ ឆ្នាំ ដែលកើតមកជាមួយអវៈយវៈដុះបន្ថែម២ ព្យួរនឹងដងខ្លួនរបស់នាងមើលទៅគួរឲ្យអាណិតមែនទែន ពេលនេះកំពុងតែត្រៀមទទួលយកការវះកាត់ហើយ ពីមន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីសិស្សសាលាម្នាក់ក្រោយពេលទទួលការវះកាត់ ដើម្បីយកចេញដៃដុះបន្ថែម២ និងម្រាមដៃលេចចេញពាក់កណ្តាល ពីកូនភ្លោះ(បញ្ញើក្អែក) លូតលាស់ពុំបានត្រឹមត្រូវ ដែលព្យួរពីទ្រូងនិងពោះរបស់នាង ។ នាងត្រូវបានគេឲ្យដឹងថា សូម្បីសម្អាត «កូនភ្លោះ» របស់នាង និងកាត់ក្រចកដៃឲ្យវាទៀតផង ។
នាងបាននិយាយថា៖ «នៅពេលខ្ញុំនៅតូច ខ្ញុំបានគិតថា វាគ្រាន់តែជាជើងប៉ុណ្ណោះ ។ ប៉ុន្តែ នៅពេលខ្ញុំធំឡើង វាក៏ក្លាយជាធំបែបនេះ» ។ នាងបន្តថា៖ «វាតែងយោងយោក ហេតុនេះ សម្លៀកបំពាក់របស់ខ្ញុំតែងត្រូវសើម ព្រោះតែបែកធ្លាយអ្វីម្យ៉ាងចេញពីនឹង» ។
មើលទៅគួរឲ្យអាណិតខ្លាំងណាស់មើលទៅមិនងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់នាងទេ ប៉ុន្តែមើលទៅជាក្មេងស្រីឆ្លាតវៃ និងមានគំនិតចាស់ទុំទៀតផង ។
តាមសម្តីរបស់វេជ្ជបណ្ឌិត Beda Espineda ដែលជាគ្រូពេទ្យវះកាត់នៅមជ្ឈមណ្ឌលកុមារហ្វីលីពីន បាននិយាយថា៖ «ភាគច្រើននៃករណីទាំងនេះ អាចត្រូវវះកាត់យកចេញបាន ព្រោះថាជាទូទៅ រចនាសម្ព័ន្ធរាងកាយដែលជាប់ទាក់ទង មិនសំខាន់ទេ» ។
ពេលនេះមិនទាន់ដឹងថាក្មេងស្រីនោះរួមពីគ្រោះថ្នាក់នឹងរឿងដ៏ពិបាកមួយនេះក្នុងជីវិតហើយឫនៅទេ៕ អត្ថបទ៖ freedomnewskh