ចត់បាយហើយ! ខ្ចីឡានគេតម្លៃរាប់លានដុល្លារមកកាលីបដើម្បីទាក់ស្រី ញ៉ែបានសម្រេច ដឹកនាងទៅកន្លែងពិសេស ចង្រៃបុកដើមឈើ គ្រាន់តែថ្លៃជួសជុល ឡើងញាក់សាច់…
កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ គេហទំព័រ NextApple និង CTWANT បានរាយការណ៍ពីរឿងរ៉ាវរបស់បុរសជនជាតិចិនម្នាក់ ដែលខ្ចីរថយន្តស្ព័រដ៏ប្រណិត LaFerrari
តម្លៃរាប់លានដុល្លារ មកជិះបង្អួតស្រីៗ និងបំណងថតឃ្លីប ប៉ុន្តែអ្នកណាទៅគិតថា ក្រោយបើកឡានចេញដំណើរមិនបាន៣វិនាទីផង ស្រាប់តែជួបគ្រោះដ៏អាក្រក់ បើកទៅបុកគល់ឈើនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្ត ខូច ខាត បើគិត ជា ចំនួនទឹកប្រាក់អាច ទិញ ឡាន ១គ្រឿងទៀតបាន។
បុរស រូបនេះ មានឈ្មោះ Hua Zi ហើយ គាត់ បាន ខ្ចី រថយន្ត ស្ព័រ ទំនើប របស់ មិត្តភ័ក្តិ គាត់ ដើម្បីបង្អួតស្រីៗឡើងឡានជាមួយ និងបានត្រៀម ចំណាយ ប្រាក់ ៥,០០០ យន់ (ប្រហែល ៦៨៥ ដុល្លារ)
ដើម្បី ជួល អ្នក ថត រូប ថត វីដេអូ ឃ្លីប ពេលនោះ។ ប៉ុន្តែ នៅពេល គាត់ជាន់ បន្ថែម ល្បឿន រថយន្ត បាន តែ ៣ វិនាទី ប៉ុណ្ណោះ ក៏ស្រាប់តែបត់ រថយន្ត ក៏ ជ្រុល ទៅ បុក គល់ឈើ ចិញ្ចើមផ្លូវ បណ្តាល ឱ្យ ផ្នែកដ៏ធំនៃចំហៀងខាងស្តាំ រថយន្ត ធ្លុះធ្លាក់ចេញ និងបូក រួម ទាំង ផ្នែក ខាង ក្រោយ ក៏ រង ការ ខូចខាត ផង ដែរ។
ក្រោយហេតុការណ៍កើតឡើង Hua Zi បានត្រឹម ស្រឡាំងកាំង ទឹកមុខស្លេកខ្លាំង មិនអាចធ្វើអ្វីបាន ក្រៅពីអង្គុយតេទូរស័ព្ទប៉ុណ្ណោះ។
ម្ចាស់ រថយន្ត បាន ទៅ មើល ស្ថានភាព នៃ ការ ខូច ខាត ហើយ ក្រោយ មក ប្តី ប្រពន្ធនោះ ក៏ បាន យល់ព្រម បញ្ជូន រថយន្ត ទៅ យានដ្ឋាន ឯកជន ដើម្បី ជួសជុល ។
តម្លៃជួសជុលត្រូវបានប៉ាន់ប្រមាណថាមានចំនួន 300,000 យន់ (ប្រហែល ៤០០០០ ដុល្លារ) ដែលយានដ្ឋានបាននិយាយថា ស្ថិតក្នុងកម្រិតនេះ គឺអាចទិញរថយន្ត Benz ១គ្រឿងទៀតបាន។
ទោះ ជា យ៉ាង ណា ការ ខូច ខាត មិន មែន បញ្ចប់ ត្រឹមហ្នឹង ទេ ព្រោះថា ដោយសារតែបន្ថែមលើថ្លៃជួសជុល នោះការខូចខាតក៏បានធ្វើឱ្យរថយន្តធ្លាក់តម្លៃដល់ទៅ 2 លានយ័ន (ប្រហែល 10 លានបាត) ប៉ុន្តែម្ចាស់រថយន្ត នៅទីបំផុត បានសម្រេចចិត្តឱ្យ Hua Tzu ទទួលខុសត្រូវតែលើថ្លៃជួសជុលតែប៉ុណ្ណោះ៕