មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីងដោយនៅយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ អន្ទិត កក្កដា សុភ័ណ្ណ បានប្រកាសនៅក្នុងផេកផ្លូវការរបស់ខ្លួនថា ខ្លួនបានឆ្លងកូវីដ១៩។ យោងតាមផេកបានបង្ហោះថា “Update to my health !
ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ…
ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…
សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។ #មណ្ឌលសុខភាពចាក់អង្រែ #COVID19 #Sorry”។
គួររំលឹកផងដែរថាកាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១នេះ អន្ទិត កក្កដា សុភ័ណ្ណ បានទៅចូលរួមពិធីមង្គលការមួយផងដែរ ដោយតាមផេកបានបង្ហោះផងដែរថា “ តែងខ្លួនប្រុសម្ដងមើលចាំមើលមានអាណា Share ទើសទៀតអត់🤣
សំអាងការ ណាក់ដាណា 💕ផ្សារអង្គសឹង្គ ផាត់មុខ💄 Pich Mekeup ធ្វើសក់👑បងពេជ្រ ជំនួយការ🌺អានាង អ្នកស្លៀក❤️ក្រុមការងារសំអាង”។
យ៉ាងណាមិញលោក ពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា បានសរសេរលើហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិចថា “ បើសិនអន្ទិតកក្កដាបានល្មើសក្នុងការធ្វើចត្តាឡីស័កពិតមែន គឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត គឺដើម្បីកុំឲ្យមានអ្នកព្រហើនបែបនេះទៀត ។ លេងសើចពេកហើយនាងអន្ទិតអើយ” ៕