ពិតជាមានការសោកស្ដាយខ្លាំងណាស់ ដោយមានគ្រួសារមួយបានបាត់បង់កូនជាទីស្រលាញ់ ដែលទេីបតែមានអាយុត្រឹមតែ១ខួបកន្លះ បានស្លា.ប់បាត់បង់ជីវិតទាំងនៅក្មេងដោយសារតែហូបប៉ិគក់ស្លាក់បំពង់ខ្យល់។
យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Pee Rak បានបង្ហោះកាលពីយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ មានខ្លឹមសារថា “និមន្តចូលរួមពិធីបុណ្យសព ចៅប្រុសញោម ខា ផល្លឹត
គួរអោយសង្វេគណាស់ ទើបតែអាយុបាន ១ខួបកន្លះសោះ😭
មូលហេតុ : ហូបបុិគក់ស្លាក់ស្ទះបំពង់ខ្យល់.
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង 😭
ភូមិតាណាល ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង.”