រាជធានី ភ្នំពេញ ៖ ទីតាំង ហាង ម៉ាស្សា យីហោ « សម្រស់ម្លិះ » បម្រើ សេវាកម្ម កម្សាន្ត ត្រូវ បាន កម្លាំង នគរបាល ការិយាល័យ ប្រឆាំង ការ ជួ-ញ-ដូ-រ ម-នុស្ស និង ការពារ អនីតិជន នៃ
ស្នងការ នគរបាល រាជធានី ភ្នំពេញ ចុះ បង្ក្រាប ដោយ ឃាត់ខ្លួន ថៅកែ ម្នាក់ ព្រមទាំង នាំ ខ្លួន នារី វ័យក្មេង ចំនួន ៤ នាក់ ទៅ មន្ទីរ សង្គមកិច្ច រាជធានី ភ្នំពេញ ដើម្បី អប់រំ ។
ការ បង្ក្រាប ផ្ទះបន ស្រី ជ្រក ក្រោយ ផ្ទះ ម៉ា ស្យា នេះ បាន ធ្វើ ឡើង កាលពី វេលា ម៉ោង ប្រមាណ ០៩ យប់ ថ្ងៃ ទី ១៦ ខែកញ្ញា នេះ ចំណុច ហាង ម៉ាស្សា យីហោ
« សម្រស់ ម្ល៉េះ » ស្ថិត នៅផ្ទះ លេខ ៣៥ ផ្លូវលំ សង្កាត់ កន្ទោក ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ។
ប្រតិបត្តិការ នេះ ដឹកនាំ ដោយ លោក វរសេនីយ៍ទោ ហាក់ លី នាយ រង ការិយាល័យ ប្រឆាំង ការ ជួ-ញ-ដូ-រ ម-នុ-ស្ស និង ការពារ អនីតិជន និង មានការ សម្របសម្រួល ពី លោក ឆាយ ហុង ព្រះរាជអាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ ព្រមទាំង មានការ ចូលរួម ពី អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ផង ដែរ ។
ថៅកែ ហាង ដែល ប្រព្រឹត្តិ អំពើ សញ្ចារ កម្ម មាន ស្ថាន ទម្ងន់ទោស ( បើកហាង ម៉ាស្សា បង្កប់ សេវា បម្រើ កម្សាន្ត ) ដែល ត្រូវ ឃាត់ខ្លួន ឈ្មោះ សៀវ ប៊ុ ន ធឿ ន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ។
តាម នគរបាល បានអោយ ដឹង ថា ទីតាំង ហាង ម៉ាស្សា យីហោ « សម្រស់ម្លិះ» បាន បើក បម្រើ សេវាកម្ម ម៉ាស្សា និង រួម ភេទ ដោយ មាន នារី ចំនួន ០៤ នាក់ មាន ២ នាក់ សង្ស័យ ជា អនីតិជន និង មាន បន្ទប់ សម្រាប់ រួ-ម ភេ-ទ ចំនួន ០២ បន្ទប់ ។ នៅ ក្នុង ការ បម្រើ សេវាកម្ម តម្លៃ ម៉ាស្សា ធម្មតា ម្នាក់ ២ ម៉ឺន រៀល ក្នុង មួយ ម៉ោង ។
តាម នគរបាល អោយ ដឹង ថា បន្ទាប់ ពី មានការ ស្រាវ ជ្រា ដឹង ថា ទីតាំង នេះ បាន បើក បម្រើ សេវាកម្ម កម្សាន្ត ក៏ បាន សុំ គោល ការ ទៅ លោក ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ និង លោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិ ខុ ម ស្នងការ រង ទទួល ដឹកនាំ ការងារ ការិយាល័យ ប្រឆាំង ការ ជួញដូរ មនុស្ស និង ការពារ អនីតិជន នៃ ស្នងការដ្ឋាន នគរបាល រាជា ធានី ភ្នំពេញ ចុះ បង្ក្រាប ជាក់ស្តែង តែ ម្តង ។
តាម នគរបាល អោយ ដឹង ទៀត ថា ថៅកែ ហាង ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ចាត់ការ តាម ច្បាប់ ព្រមទាំង នាំ ខ្លួន នារី ៗ វ័យក្មេង ចំនួន ៤ នាក់ បញ្ជូន ទៅ សាកសួរ និង ប ញ្ចូ ន ទៅ កាន់ មន្ទីរ សង្គមកិច្ច ដើម្បី អប់រំ ៕