ទីបំផុត! មេតុងទីនអនឡាញ និងជាអ្នកលក់អនឡាញដ៏ល្បីល្បាញ អ្នកនាងអឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥៖២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ។
ការឃាត់ខ្លួនអតីតតារាចម្រៀង និងជាមេតុងទីនអនឡាញរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន៕
សូមទួស្សនាវីដេអូខាងក្រោម៖