បើទោះបីជាកម្មវិធីប្រគំតន្ត្រីដ៏ធំប្រចាំប្រទេសថៃ «Big Mountain Music Festival» ដែលកំពូលតារារ៉េប វណ្ណដា បានសម្ដែងបញ្ចប់ទៅដោយជោគជ័យ កាលពីអាធ្រាត្រថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅក៏ពិតមែន ប៉ុន្តែរហូតមកដល់ឥឡូវនេះនៅក្នុងបណ្ដាញសង្គមទាំង TikTok និង Facebook ក៏នៅតែឃើញមានវីដេអូ ឬ រូបភាពនៃការសម្ដែងរបស់លោក នៅតែអូសមិនដាច់នោះឡើយ។
យ៉ាងណាមិញ ក្នុងនោះគេក៏សង្កេតឃើញមានតារារ៉េបមកពីប្រទេសផ្សេងៗទៀត ដោយភាគច្រើនគឺសុទ្ធតែតារាប្រចាំប្រទេសក្នុងតំបន់អាស៊ានយើងតែម្ដង ពួកគេទាំងនោះក៏មានវត្តមានក្នុងការសម្ដែងលើឆាកដ៏ធំ BMMF 2022 ដូចគ្នាដែរនោះ បានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក ដែលពួកគេបានថតរូបជាមួយនឹងកំពូលតារារ៉េបរបស់កម្ពុជាយើង គឺលោក វណ្ណដា។
១. វណ្ណដា ជាមួយនឹង តារារ៉េបថៃ Fhero តារារ៉េបវៀតណាម Justsuboi លោក Tedyuthana ដែលជា Founder នៃកម្មវិធី BMMF និង សេដ្ឋីនីអនឡាញនាង Pimrypie
២. វណ្ណដា ជាមួយនឹង កំពូលតារារ៉េបវ័យក្មេងប្រចាំប្រទេសថៃ នាង Mili
៣. វណ្ណដា ជាមួយនឹង នាង Justsuboi ដែលជាតារារ៉េបមកពីប្រទេសវៀតណាម