ផ្អែមម៉្លេះ! ដេវីត សរសើរ បូព្រឹក្ស ពេញៗមាត់ ចាក់អាវថ្មី មិនចា.ញ់របស់ប្រ៊េនៗទេ
ភ្នំពេញ៖ គឺជាគូស្នេហ៍ដ៏ពេញនិយម ដែលត្រូវបានអ្នកគាំទ្រជាច្រើនតាមដាន រវាង តារាចម្រៀងរ៉េប ងួន ចាន់ដេវីត និង តារាចម្រៀងស្រី ទេព បូព្រឹក្ស ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ជាពិសេស ក៏កំពុងតែត្រៀមខ្លួនទទួលសមាជិកថ្មី ក្នុងពេលខាងមុខនេះ។
ដោយឡែក ក្រៅពីរឿងដ៏រំភើបមួយនេះហើយ ថ្មីៗនេះ លោក ងួន ចាន់ដេវីត ស្រាប់តែបង្ហាញពីរូបភាពថ្មីនៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានពាក់អាវអំបោះចាក់ពណ៌ខៀវដ៏ស្រស់ស្អាត និងពោលពាក្យសរសើរពេញៗមាត់ ចំពោះស្នាដៃគូស្នេហ៍ ដែលបានធ្វើឲ្យខ្លួន។
ជាមួយគ្នានេះដែរ បណ្ដាហ្វេនៗជាច្រើន បានបង្ហាញពីក្ដីត្រេកអរ និងរំភើបជំនួស ភាពល្អូកល្អើនរបស់គូស្នេហ៍អ្នកទាំងពីរ ព្រមទាំងសង្ឃឹមថា ក្ដីស្នេហ៍មួយនេះនឹងនៅតែមានភាពផ្អែមល្ហែមបែបនេះរហូតទៅ ផងដែរ៕